សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំងនគរបាល និងតំបន់បិទខ្ទប់ ដែលប្រជាពលរដ្ឋរស់នៅជុំវិញផ្សារប្រកបអាជីវកម្មលក់ដូរផ្អាកបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


........................................................................

ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ០៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត"បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំងនគរបាល និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងផ្សារអង្គតាសោមជា តំបន់បិទខ្ទប់ ដែលប្រជាពលរដ្ឋរស់នៅជុំវិញផ្សារប្រកបអាជីវកម្មលក់ដូរផ្អាកបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ"។


ឆ្លៀតក្នុងឱកាសចុះសំណេះសំណាលនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងនាំយកសម្ភារៈឧបត្ថម្ភផ្ទាល់ខ្លួនមួយចំនួនដល់កម្លាំងនគរបាលប្រចាំការនៅគោលដៅតំបន់បិទខ្ទប់រួមមាន៖ មីចំនួន ២០កេស ទឹកសុទ្ធចំនួន ២០កេស ម៉ាស់ចំនួន ១០ប្រអប់ ទឹកអាល់កុលចំនួន ៣០លីត្រ ជូនដល់លោកអធិការនគរបាលស្រុកត្រាំកក់ ធ្វើការបែងចែកដល់មន្រ្តីនគរបាលឈរជើងប្រចាំការតំប់បិទខ្ទប់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ មានមតិណែនាំនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យលោកអធិការ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ទាំងនោះចេះអនាម័យខ្ពស់ទៅណាមកណាត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នាពីព្រោះមេរោគថ្មីហៅថា(Delta ដែលតា)វាបំលែងខ្លួនងាយឆ្លងណាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវតែអនុវត្តន៍តាមក្រសួងសុខាភិបាល នឹងជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន​ជានិច្ច គឺ៣កុំ និង៣ការពារផងដែរ៕

#ដោយរស្មីក្រុងតាខ្មៅ!!!!!


























No comments