លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជ អាវុធ ហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងរៀបចំសម្អាតទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩!!!!!
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជ អាវុធ ហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងរៀបចំសម្អាតទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩!!!!!
........................................................................
ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងរៀបចំសម្អាតទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទុកសម្រាប់ព្យាបាល នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត។ មានទីតាំងនៅក្នុងសាលាបឋមសិក្សាព្រែកតាពៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ក្រោយពីការត្រួតពិនិត្យរួច លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានសម្រេចយកអគារ ០៥អគារ ស្មើនឹង ១៩បន្ទប់ ក្នុងនោះប្រើប្រាស់ ១៣បន្ទប់ និង ០៦បន្ទប់ទៀត សម្រាប់ដាក់សម្ភារៈផ្សេងៗ មានបន្ទប់ទឹក ១៣បន្ទប់ និងមានឡាបូសម្រាប់លាងដៃ ០២កន្លែង។
ក្នុងពេលបច្ចុប្បន្ន យើងបានរៀបចំបន្ទប់សម្រាប់សម្រាកព្យាបាលអ្នក ជំងឺកម្រិតស្រាល ០៤បន្ទប់ និងបន្ទប់សម្រាប់អ្នកធ្វើចត្តាឡីស័ក ០៩បន្ទប់ និងមានសម្ភារៈសម្រាប់ប្រើប្រាស់ដូចជាមុង កន្ទេល ភួយ ខ្នើយ អាល់កុល ជែល ម៉ាស់ សាប៊ូ ហើយមានបណ្ដាញទឹកស្អាត អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ធានាបានក្នុងការសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក របស់កងកម្លាំង។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments