សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ បានឧបត្ថម្ភនូវ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ  បានឧបត្ថម្ភនូវ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ !!!!!

.............................................................................

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្អាង ដែលបានឧបត្ថម្ភនូវ ជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងអំណោយមួយចំនួន ក្នុងនោះរួមមាន ៖ , សម្លៀកបំពាក់ការពារ (PPE)ចំនួន ១,២០០ឈុត, ម៉ាស់ប្រភេទល្អ N95 ចំនួន ៤០,០០០(សែសិបពាន់) ម៉ាស់ ,Face Shield ចំនួន ៣០០, វ៉ែនតាការពារ ចំនួន ១០០ ,ម៉ាស់ធម្មតា ចំនួន ១០០,០០០(មួយរយពាន់) ម៉ាស ,ស្រោមដៃសុខាភិបាល ចំនួន ៣០០ ។



ឯកឧត្ដម បណ្ឌិត ម៉ៅ ភិរុណ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសហការី ដែលបានឧបត្ថម្ភនូវ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ៕

#ដោយរស្មីក្រុងតាខ្មៅ!!!!!













No comments