លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ!!!!!
លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ!!!!!
...................................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ៧កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ថវិកាពីធនាគារអភិវឌ្ឍន៍អាស៉ី(ADB) តាមប្រព័ន្ធ Video Conferent។
ដោយមានការចូលរួមពីសំណាក់លោក ឡុង កន សមាជិកក្រុមប្រឹក្សាស្រុក, លោក ជូន តារាពង្ស នាយករងរដ្ឋបាលសាលាស្រុក, លោក ប្រាជ្ញ សុវណ្ណារិទ្ធ មន្ត្រីបច្ចេកទេសខេត្តបហរចាំស្រុកល្វាឯម, កញ្ញា កែវ ជូនសុគន្ធា ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់, លោកស្រី ហង្ស ដាឡែង ប្រធានអង្គភាពលទ្ធកម្មស្រុក, លោក ជា ម៉ុង ទីប្រឹក្សាផ្នែកបរិស្ថាន, មេឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំពាមឧកញ៉ាអុង។
គម្រោងដែលទទួលបានក្នុងការសាងសង់ផ្លូវបេតុងអាមេប្រវែងសរុប ១០៨៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ក្នុងនោះរួមមាន៖
១-ប្រវែង ៧៧១ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិព្រែកតាអុងទី១, ទី២ និងព្រែកតាអុងទី៣
២-ប្រវែង ១៣៣ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិព្រែកតាអុងទី២(ខាងក្រោយសាលាវិទ្យាល័យ)
៣-ប្រវែង ១៨២ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិព្រែកតាអុងទី២(ជាប់របងវិទ្យាល័យ)។
គម្រោងខាងលេី គឺទទួលបានថវិកាបន្ថែមពីមូនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺធនធានពីធនាគារអភិវឌ្ឍន៍អាស៉ី(ADB)។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments