Ticker

10/ព័ត៌មានជាតិ/ticker-posts

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំសន្លុង ចំនួន ៩គ្រួសារ!!!!!



ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំសន្លុង ចំនួន ៩គ្រួសារ!!!!!

........................................................................

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងអជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀល ដែលបានធ្វើឱ្យមានការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋ រស់នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ចំនួន០៩ខ្នងផ្ទះ ស្មើនឹង០៩គ្រួសារ ដោយក្នុងនោះផ្ទះរងការខូចខាតទាំងស្រុងមានចំនួន ២ ខ្នង ធ្ងន់ធ្ងរ ២ខ្នង និងខូចខាត់ដោយអន្លើចំនួន ៥ខ្នង។



ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានសម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងដែលបង្ករដោយគ្រោះធម្មជាតិនាពេលនេះ។



ទន្ទឹមនេះ ឯកឧត្តមក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ត្រូវរកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលអាចងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយសារលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង ៣ការពារ ដើម្បី ជៀសផុតពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ។



សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ០៩គ្រួសារ នាពេលនេះគឺ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០kg មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ប្រេងឆា០១ដប ជែល០១ដប ម៉ាស០១ប្រអប់ កៅស៊ូតង់០១ ថវិកាចំនួន ៤០ម៉ឺនរៀក។ 



បន្ថែមពីលើនេះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួយសង់ផ្ទះឡើងវិញដល់គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង, ចំនួន២ គ្រួសារ និងបានផ្តល់ថវិកាបន្ថែមចំនូន ២០ម៉ឺនរៀលទៀត ដល់គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរចំនួន០២គ្រួសារ និងដោយឡែកប្រជាពលរដ្ឋចំនួន០៥គ្រួសាររងគ្រោះខូចខាតដោយអន្លើរ ទទួលបានថវិកាបន្ថែមចំនួន ១០ម៉ឺនរៀល៕


#ដោយរស្មីក្រុងតាខ្មៅ!!!!!














Post a Comment

0 Comments