លោក គាត ហ៊ុល អភិបាលក្រុង បានចាត់តាំង ក្រុមការងារ ដឹកនាំយកអំណោយទឹកចិត្ត សប្បុរសធម៌ របស់លោកស្រី ទ្រី ដាណា និងស្វាមី ចុះចែកបងប្អូនប្រជាពលរដ្ឋ ៥០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩!!!!!
លោក គាត ហ៊ុល អភិបាលក្រុង បានចាត់តាំង ក្រុមការងារ ដឹកនាំយកអំណោយទឹកចិត្ត សប្បុរសធម៌ របស់លោកស្រី ទ្រី ដាណា និងស្វាមី ចុះចែកបងប្អូនប្រជាពលរដ្ឋ ៥០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩!!!!!
....................................................................
ខេត្តបន្ទាយមានជ័យ៖ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលក្រុង បានចាត់តាំង ក្រុមការងារ ដឹកនាំដោយ អាជ្ញាធរសង្កាត់ សហការជាមួយអង្គភាពភូមិ នាំយកគ្រឿងឧបភោគបរិភោគដែលជា អំណោយទឹកចិត្ត សប្បុរសធម៌ របស់លោកស្រី ទ្រី ដាណា និងស្វាមី ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិ បាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ៥០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និង កំពុងធ្វើចិត្តាឡីស័កនៅតាមផ្ទះ ដោយក្នុង១គ្រួសារ ទទួលបាន៖
១.អង្ករ20គីឡូ
២.ទឹកបរិសុទ្ធ1កេស
៣.ត្រីខ1យួរ
៤.មី1កេសតូច
៥.ថវិការ 50000រៀល ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណនិងកោតសរសើរនៅទឹកចិត្ត សប្បុរសធម៌ របស់លោកស្រី ទ្រី ដាណា និងស្វាមី ដែលបាន ចំណាយនូវធនធានផ្ទាល់ខ្លួន បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួន តាមរយៈរដ្ឋបាលក្រុងប៉ោយប៉ែត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាល ជំងឺកូវិដ ១៩ ក្នុងក្រុងប៉ោយប៉ែត ។
ក្នុងនោះដែរ លោក គាត ហ៊ុល ក្នុងនាមរដ្ឋបាលក្រុងសូមគោរពថ្លែងអំណរគុណ និងសូមជូនពរដល់លោកលោកស្រី ព្រមទាំងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
#ដោយលោក សៅកុសល តាខ្មៅ០៤!!!!!
No comments