លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងប្រជាការពារសហការជាមួយមន្ទីរសាធារណ:ការចុះកាត់ដើមឈើបាក់រលំ
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងប្រជាការពារសហការជាមួយមន្ទីរសាធារណ:ការចុះកាត់ដើមឈើបាក់រលំ...
..................................................................
ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ៦រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ថា ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នាវេលាម៉ោង ១៦:០០នាទី ក្រោយភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្រ្តាក់បក់បោកខ្លាំងបណ្តាលឲ្យបាក់រលំដើមឈើសរុបចំនួន ១០ដើម និងបាក់មែកចំនួន០៦ដើម ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌដូនពេញ សហការជាមួយលោក សំ សាមុត អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នពេញមន្ទីរសារធារណការ និងមន្ត្រីក្រោមឱវាទរបស់មន្ទីរ ចុះអន្តរាគមន៍រួមមាន៖
១-សង្កាត់វត្តភ្នំ ៖ ដើមគគីរ ០៦ដើម មុខកាត់ ២០ស.មនិងដើមគ្រាប់បែក ០១ដើម មុខកាត់ ៧០ស.មនៅរង្វង់មូលវត្តភ្នំដែលបានរលំកាត់ទទឹងផ្លូវ បណ្តាលអោយកកស្ទទះចរសចរណ៍ បានសហការជាមួយមន្ទីរសារធារណការរាជធានីភ្នំពេញ ធ្វើការកាត់ចេញភ្លាមៗ។
២-សង្កាត់ស្រះចក ៖ ដើមឈើធ្នង់ ០៣ដើម មុខកាត់ ០.០៥ម នៅគល់ស្ពានកម្ពុជាជប៉ុន និងដើមក្ងោក ០១ដើម មុខកាត់ ៤០ស.ម នៅផ្លូវជាតិលេខ៥ និងមែកគគីរយ:មែកមួយមែក មុខកាត់២០សមនៅផ្លូវ៤៧។
៣-សង្កាត់ផ្សារថ្មី៣ ៖ ដើមឥន្ទនេល បាក់មែក ០២ដើម មុខកាត់ ១៥ស.ម នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវនរោត្ដម និងមែកត្របែកព្រៃ បាក់មែកមុខកាត់២០សម ចំនួន០១ដើម នៅផ្លូវលេខ៥៣។
៤-សង្កាត់ផ្សារចាស់ ៖ ដើមត្របែកព្រៃរយះមែក០១ដើម មុខកាត់៥សមនៅផ្លូវនរោត្ដម។ សរុប ១៦ដើម កម្លាំងប្រជាការពារខណ្ឌ បានសហការកាត់ និងប្រមូលដឹកចេញ ដើម្បីកុំឲ្យស្ទះចរាចរណ៍។
ចំពោះដើមឈើដែលដួលរលំហើយអាចដាំវិញបាន លោកអភិបាល បានចាត់អោយមន្ត្រីជំនាញធ្វើការដាំឡើងវិញផងដែរ។ ក្រៅពីនេះកម្លាំងប្រជាការពារខណ្ឌក៏បានប្រើប្រាស់ម៉ូតូអនាម័យរបស់រដ្ឋបាលខណ្ឌ ចុះប្រមូលសម្រាមដែលនៅជាប់មាត់អណ្តូងលូ ដើម្បីអោយទឹកភ្លៀងហូរចូលលូបានលឿន ដើម្បីកាត់បន្តយការជន់លិចដោយទឹកភ្លៀង៕
#ដោយតាខ្មៅ!!!!
No comments