សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងខេត្តនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដែលមានវិវាទការរំលោភបំពាននៃសិទ្ធិបុគ្គល...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងខេត្តនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដែលមានវិវាទការរំលោភបំពាននៃសិទ្ធិបុគ្គល...

.............................................................

ខេត្តកណ្តាល៖ព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង កម្លាំងការិយាល័យជំនាញ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដែលមានវិវាទការរំលោភបំពាននៃសិទ្ធិបុគ្គល មានទីតាំងស្ថិតភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។



បន្ទាប់ពីមានសំណូមពរពីភាគីរងគ្រោះលោកឧត្តមសេនីយ៍ទោស្នងការ បានចុះត្រួតពិនិត្យមើលដោយជាក់ស្តែង។ ហើយក្នុងឱកាសនេះដែរ លោកស្នងការ ក៏បានជម្រុញឱ្យភាគីពាក់ព័ន្ធសម្របសម្រួលគ្នាដោយសន្តិវិធី និងមានការយល់យោគ អធ្យាស្រ័យគ្នាទៅវិញទៅមក រកដំណោះស្រាយបញ្ចប់នៃបញ្ហាវិវាទ៕#ដោយរស្មីក្រុងតាខ្មៅ!!!!!


















No comments