សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបន្ទាយមានជ័យចុះបង្ក្រាបគ្រឿងញៀនបាន០២ករណីថ្នាំញៀនជិត៣៥គីឡូក្រាមនិងឃាត់ខ្លួនជនជនសង្ស័យចំនួន៨នាក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបន្ទាយមានជ័យចុះបង្ក្រាបគ្រឿងញៀនបាន០២ករណីថ្នាំញៀនជិត៣៥គីឡូក្រាមនិងឃាត់ខ្លួនជនជនសង្ស័យចំនួន៨នាក់!!! 

................................................................

ខេត្តបន្ទាយមានជ័យ៖ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញសមត្ថកិច្ចនៃស្នងការខេត្តដោយមានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបាន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ស្រី០១នាក់ រួមនឹងបានដកហូតបានថ្នាំញៀនជាច្រើនបញ្ចប់និងឃាត់ខ្លួននៅស្រុកម៉ាឡៃចំនួន០៤នាក់ ស្រីចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួន ដែលកិច្ចប្រតិបត្តិការនេះ ។ 



លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងថា ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងមានការសម្រុះសម្រួលដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាលេខ១២អយក/០២១ចុះថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២១ ចេញដោយឯកឧត្តម កែវ សុជាតិ របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យចូលខ្លួន កម្លាំងបានជនសង្ស័យ៤នាក់នៅផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។



កិច្ចប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ៖១-ឈ្មោះរ៉ុង គឹមហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, 

២-ឈ្មោះ រ៉ុង គឹមហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខ របរលក់ដូរ ស្នាក់នៅបណ្ដោះអាសន្នភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,

៣-ឈ្មោះ សុខ សេដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,

៤-ឈ្មោះ ឡាន់ ជិដា សៃស៊ូងនឹន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិថៃ រស់នៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ 



លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យបញ្ជាក់ថា៖ក្រោយការឃាត់ខ្លួនអ្នកទាំង០៤នាក់ សមត្ថកិច្ចបានបន្តឆែកឆេរនៅផ្ទះជនសង្ស័យខាងលើរកឃើញវត្ថុតាងសង្ស័យសារធាតុញៀនរួមាន ៖១/- ម្សៅក្រាមសង្ស័យសារធាតុញៀន ៣៣កញ្ចប់ធំ ស្មើទម្ងន់ ៣២,៩៥៩.៥១ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,២/-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥កូនថង់តូច ស្មើនឹង៣១៣.៣៨ក្រាម (ថ្លឹង ទាំងសំបកថង់),៣/-ថ្នាំគ្រាប់(អ៊ិចស្តាស៊ី) ចំនួន១១០ ស្មើទម្ងន់ ៣៩.២០ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ), ថ្នាំគ្រាប់ (WY) ចំនួន៣៨៣គ្រាប់ ស្មើ ទម្ងន់៣៤.៤៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង រួមនឹងសម្ភារៈកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន, រថយន្ត ហាយឡែនឌឺ ពណ៌ស្ករ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2C 3186, ម៉ូតូកង់៤មួយគ្រឿង ពណ៌ខ្មៅ លាយក្រហម,កាំភ្លើងខ្លី១ដើម ម៉ាកសាយអឺ P365 មានបង់២ មានគ្រាប់ចំនួន១១គ្រាប់ និងម៉ាស៊ីន រាប់លុយ១គ្រឿង ។ 



លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំង០៤នាក់ដែលបង្រ្កាបនៅក្រុងប៉ោយប៉ែត នៅថ្ងៃដដែលកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបន្តឃាត់ខ្លួនជនសង្ស័យមានចំនួន៤នាក់បន្ថែម ទៀតពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅចំនុចដីឡូត៍ភូមិទួលពង្រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ នៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដបានគេចខ្លួន។ ជនសង្ស័យ ទាំង៤នាក់មានឈ្មោះដូចខាងក្រោម ៖ ១/-ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ 

២-ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ សំណង់,  

៣-ឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ មុខរបរ ធ្វើការកាស៉ីណូ ,  

៤-ឈ្មោះ ហែម វណ្ណលី អាយុ ៥៥ឆ្នាំ មុខរបរ កសិករ ។ 

ក្នុងប្រតិបត្តិការ នោះកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងរួមាន ៖ ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច ស្មើទម្ងន់ ១,០១០.៩៩ក្រាម(ថ្លឹងទាំងសំបក) ,កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ក្នុងនោះពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់, ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន១ចំនួន រួមនឹងទូរសព្ទដៃចំនួន៣គ្រឿង,រថយន្តម៉ាកតូយូតាព្រួស ០១គ្រឿង ពណ៌ស គ្មានស្លាកលេខ។ 

បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ដោយតាខ្មៅ

















No comments