សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ៥នាក់ជាមុខសញ្ញា ឆក់ ប្លន់ កាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលឃាត់ខ្លួន...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យ៥នាក់ជាមុខសញ្ញា ឆក់ ប្លន់ កាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលឃាត់ខ្លួន...

....................................................................

ភ្នំពេញ ៖មុខសញ្ញា ឆក់ ប្លន់ កាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌទួលគោក ឃាត់ខ្លួនបាននៅម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ 18DE0 តាមបណ្ដោយផ្លូវលេខ១១២សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ គឺកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ហេង ណារិទ្ធ នៅព្រឹកថ្ងៃទី២១ ខែមិថុនា នៅចំណុចផ្ទះសំណាក់មួយកន្លែង ក្បែរព្រះវិហារឥស្លាម ស្ថិតនៅសង្កាត់ស្រះចក់ រួចបាននាំមកសាកសួរ ជនសង្ស័យបានសារភាព និងផ្ដល់ចម្លើយ រហូតកម្លាំងនគរបាលជំនាញស៉ើបអង្កេត កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងដកហូតម៉ូតូបានចំនួន៣គ្រឿងបន្ថែមទៀត នៅខណ្ឌទួលគោក។



ប្រភពដដែលបានបញ្ជាក់ទៀតថាកាលពី៤ថ្ងៃមុន គឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យ មានឈ្មោះ ភឿន សីហា និងបក្ខពួកបានធ្វើសកម្មភាព កាចករម៉ូតូ ម៉ាក PCX ពណ៌ស មួយគ្រឿង ពីខណ្ឌជ្រោយចង្វាជនសង្ស័យ៥នាក់  ដូច្នេះកម្លាំងនគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានសម្រេច។



បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនាំខ្លួនទៅសាកសួរកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕#ដោយរស្មីក្រុងតាខ្មៅ!​!​






No comments