អ្នកកាងបទល្មើស ល្បែងស៊ីសង តើគឺជាអ្នកណា? ព័ត៌មានបឋម..
អ្នកកាងបទល្មើស ល្បែងស៊ីសង តើគឺជាអ្នកណា? ព័ត៌មានបឋម..
.................................................................
ខេត្តកំពង់ចាម៖ ថ្ងៃទី០៣ខែមេសាឆ្នាំ២០២១.នៅចំនុចភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បទល្មើសល្បែងស៊ីសង ប្រជល់មាន់និងអាប៉ោង នៅតែមាន ដោយមិនភ័យខ្លាច ជំងឺ រាតត្បាតកូវិដ១៩
មេកាងញ្ញៀនល្បែង១រូបភ្លេចខ្លួន បាននិយាយប្រាប់អ្នកសារព័ត៌មានយើងថា ការលេងអាប៉ោងមានពេលខ្លះចាញ់ចាប់ពី៥លានរៀលទៅ១៥លានរៀលក្នុង១ថ្ងៃ ចំណែកការប្រជល់មាន់វិញលេងជាច្រើនគូ ក្នុង១ថ្ងៃផងដែល
បន្ទាប់ពីក្រុមការងារ អ្នកសារព័ត៌មានយើងទៅដល់ទីតាំងផ្ទាល់ នាំគ្នាបែកហ្វូង មានអ្នកខ្លះជិះម៉ូតូមានអ្នកខ្លះជិះឡាន មានទាំងលេខ (ខម)ចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានរំខានដល់ អាជ្ញាធរ សូម្បីតែបន្តិច បន្ទាប់មកគាត់ថាពេលនេះ មេ ខលមកអោយបិត ហើយម្នាក់ៗក៏បំបែកគ្នានៅពេលនោះទៅ.
ក្រុមការងារអ្នកសារព័ត៌មានយើងបានទៅដល់ អធិការដ្ឋាននគរបាលស្រុក ចំការលើ បានជំនួបជាមួយលោក ប៉ែនទៀង ចំរើន អធិការស្រុកចំការលើ ដើម្បីផ្តល់ព័ត៌មាន គាត់ថាមេទើបតេមក អោយទៅត្រួតពិនិត្យមើលទីតាំងញៀនល្បែងទាំងនោះ តែមិនដឹងទីតាំងច្បាស់ លាស់នោះទេ..
លោក ប៉ែន ទៀងចំរើន អធិការស្រុកនិងមន្ត្រីក្រោមឱវាទ បានចុះទៅដល់ទីតាំងលេងល្បែងខាងលើ បានធ្វើកំណត់ហេតុបញ្ជាក់ថា ពិតជាមានការលេងល្បែង ប្រជល់មាន់និងអាប៉ោងពិតប្រាកដមែន
គោលនយោបាយ របស់រាជរដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីប្រកាស របស់ក្រសួង សុខាភិបាល វិធានការទប់ស្តាត់ និងការពារ ការរាតត្បាតជំងឺកូវិដ១៩ តើអាចអនុវត្ត នៅស្រុក ចំការលើបានដែលឬទេ?
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានវិធានការ យ៉ាងណាវិញ ចំពោះទីតាំង លេងល្បែងខាងលើ
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោង ធ្វើការ៕
ដោយ អ៊ុន ចាន់ថា
No comments