លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អញ្ជេីញចុះត្រួតពិនិត្យគោល ដៅអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបល ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ ចេញ-ចូល..
...................................................................
ខេត្កកណ្ដាល៖នៅល្ងាច ថ្ងៃអង្គារ៍២កើតខែពិសាខឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានអមដំណេីរលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អញ្ជេីញចុះត្រួតពិនិត្យគោលដៅអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ ចេញ-ចូល របស់ប្រជាពរដ្ឋពីខេត្តមួយទៅខេត្តមួយជាបណ្ដោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តខេត្តមួយ ទៅភូមិសាស្រ្តខេត្តមួយទៀត ក្នុងស្រុកល្វាឯម ខេត្កកណ្ដាលមានចំនួន០២គោលដៅ រួមមាន៖
.គោលដៅទី១ផ្លូវលេខ៣៨២(ចំណុចស្ពានព្រែកឈ្មោះ) ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ជាប់ព្រុំប្រទល់ឃុំព្រែកតាសរ ស្រុកពោរៀង ខេត្តព្រៃវែង។
.គោលដៅទី២ ផ្លូវលេខ៧០B ព្រុំប្រទល់ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ជាប់ព្រុំប្រទល់ឃុំពាមមានជ័យស្រុកពាមរ៍ ខេត្តព្រៃវែង។
សកម្មភាពកិច្ចប្រតិបត្តិការរបស់កងកម្លាំងនិងគណៈកម្មាការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ១៩ ស្រុកល្វាឯម ដឹកនាំ និងការចូលរួមសកម្មភាពទប់ស្កាត់មិនឲ្យឆ្លងពីខេត្តមួយទៅខេត្តមួយធ្វើការ ផ្សព្វផ្សាយស្រាវជ្រាវដើម្បីយកមកធ្វើចត្តាឡីស័ក។
No comments