ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានអញ្ជេីញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរស្រុក-ឃុំ សហការជាមួយកម្លាំងបានចុះបិទភូមិទាំងមូលធ្វេីចត្តាឡីស័កនៅផ្ទះ..
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានអញ្ជេីញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរស្រុក-ឃុំ សហការជាមួយកម្លាំងបានចុះបិទភូមិទាំងមូលធ្វេីចត្តាឡីស័កនៅផ្ទះ..
.............................................................
ខេត្តកណ្តាល៖តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងទាំង៣ អាជ្ញាធរពាក់ព័ន្ធនៃរដ្ឋបាលស្រុកល្វាឯម សូមចូលរួមត្រែកអរចំពោះការបេីកអោយដំណេីរការជាប្រក្រតីឡេីងវិញនៃភូមិវាលធំឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
នៅរសៀល ថ្ងៃពុធ១១កើត ខែចេត្រឆ្នាំជូតទោស័កព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត អមដំណេីរដោយលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ស្រុក, រួមជាមួយបណ្តាមន្ទីរពាក់ព័ន្ធ ព្រមទាំងក្រុមការងាររបស់គណៈកម្មាធិការខេត្ត និងស្រុក មេបញ្ជារការកងកម្លាំងទាំងបីស្រុក និងអាជ្ញាធរភូមិឃុំ បានអញ្ជេីញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលត្រូវអាជ្ញាធរស្រុក-ឃុំ សហការជាមួយកម្លាំងបានចុះបិទភូមិទាំងមូល(ធ្វេីចត្តាឡីស័កនៅផ្ទះ) ក្រោយពីរកឃេីញថាមានការប៉ះពាល់ដោយប្រយោល និងសង្ស័យថាមានការពាក់ព័ន្ធជាមួយក្រុមគ្រួសារឈ្មោះ ថន ស៉ីណន ដែលបានធ្វេីតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
ព្រមទាំងបានបេីកភូមិអោយបងប្អូនចេញប្រកបរបរប្រចាំថ្ងៃឡេីងវិញ បន្ទាប់ពីទទួលបានលទ្ធផលការធ្វេីតេស្តសំណាក់ទាំងពីរលេីករបស់បងប្អូនក្នុងភូមិទទួលបានលទ្ធផលអវិជ្ជមាន នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ(រយះពេល១៤ថ្ងៃ)។
ថ្លៃងក្នុងឪកាសចុះសួរសុខទូក្ខនេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថាទោះពេលនេះភូមិទាំងមូលត្រូវបានបេីកអោយដំណេីរឡេីងវិញ ដេីម្បីអោយបងប្អូនចេញប្រកបរបរប្រចាំថ្ងៃឡេីងវិញពិតមែន។ ប៉ុន្តែបងប្អូនត្រូវតែបន្តការប្រុងប្រយ័ន្ន ចំពោះការរស់នៅប្រចាំថ្ងៃ ដោយបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជាប្រចាំពេលចេញពីផ្ទះ និងពេលត្រលប់មកផ្ទះវិញ មិនត្រូវចូលរួមកន្លែងដែលមានមនុស្សច្រេីន ព្រមទាំងគម្លាតសង្គមជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននៃវិធានការ៣កុំ និង៣ការពារ។
ឯកឧត្តមបាននាំយកអំណោយដែលបានមកពីការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងឯកឧត្ត គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណះកម្មាិធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត ព្រមទាំងសប្បុរសជនជិតឆ្ងាយ សម្ភារៈរួមមាន៖ អង្ករ២៥គឺឡូក្រាម, មី១កេស, ទឹកត្រី-ទឹកស៉ីអ៉ីវ, ត្រីខរ, ម៉ាស់ការពារ, អាកុលសម្លាប់មេរោគ, សាប៊ូលាងដៃ ដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធចំនួន ប្រមាណ២៥៥គ្រួសារ ក្នុងភូមិផងដែរ។
No comments