សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ៤នាក់ក្នុងចំណោមបក្ខពួក០៧នាក់ករណីគ្រឿងញៀន..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ៤នាក់ក្នុងចំណោមបក្ខពួក០៧នាក់ករណីគ្រឿងញៀន..

...............................................................

ខេត្តកណ្តាល៖ជនសង្ស័យស្រីប្រុស ៤នាក់ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនហេតុការណ៍នេះនៅថ្ងៃទី ១០ខែមករាឆ្នាំ២០២១វេលាម៉ោង១០នឹង៣០នាទីនៅចំណុចលើផ្លូវបេតុងក្នុងភូមិលេខ ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យបាន០៧នាក់មាន៖

១-ឈ្មោះជា-សារិទ្ធភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិលេខ០២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរចិញ្ចឹមត្រី(ឃាត់ខ្លួន)

២-ឈ្មោះពិន-សុភក្តីភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរកម្មក(ឃាត់ខ្លួន)

៣-ឈ្មោះគឹម-យ៉ានភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)

៤-ឈ្មោះស៊ុយ-ស្រីនាតភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរនៅផ្ទះ(ឃាត់ខ្លួន)

៥-ឈ្មោះហុន-ទិត្យភេទប្រុសកើតថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៩លំនៅកំណើតភូមិលេខ២សង្កាត់ស្វាយរលំស្រុកស្អាងខេត្តកណ្តាល.សព្វថ្ងៃរស់នៅភូមិលេខ២ សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។

ថ្ងៃខែឆ្នាំខាងលើផ្អែកទៅលើសំបុត្រកំណើត

៦-ឈ្មោះសោម-ចំរើនភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។

មុខរបរកសិក(គេចខ្លួន)

៧-ឈ្មោះផាត-សុភាពភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។

-មុខរបរមិនពិតប្រាកដគេចខ្លួន។


វត្ថុតាងចាប់យករួមមាន៖ម៉ូតូ១គ្រឿងម៉ាកគប់ជ្រុងបាញ់ថ្នាំពណ៏ខ្មៅនឹងម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ០៧កញ្ចប់តូច០៧កញ្ចប់។

បើតាមអោយដឹងពីសមត្ថកិច្ចបានថាៈមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ក៍ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលេងមានកាសង្ស័យក៍ឃាត់សួរនាំហើយធ្វើការឆែកឆេរពេលនោះឈ្មោះជា-សុរិទ្ឋក៍រត់គេចខ្លួនហើយសមត្ថកិច្ចតាមចាប់ខ្លួនបានឆែករកឃើញថ្នាំញៀនចំនួន០៧កញ្ចប់។

ចំណែកឈ្មោះសោម ចំរើននិងឈ្មោះផាត សុភាពបានរត់គេចខ្លួន។ហើយឈ្មោះជា សុរិទ្ធបានប្រាប់សមត្ថកិច្ចថានៅផ្ទះឈ្មោះផាត-សុភាពនៅមានថ្នាំញៀនទៀតរួចកម្លាំងយើងបន្តទៅដល់ផ្ទះឈ្មោះផាត សុភាពបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀតនិងរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ធំបន្ថែមទៀត។


បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូន មកផ្នែកជំនាញអធិការដ្ឋានក្រុងតាខ្មៅដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។












No comments