លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាល ក្រុងប៉ោយប៉ែត រួមនឹង ក្រុមយុវជន ១៥៧ ក្រុងប៉ោយប៉ែតបានយកស្បៀងអាហារចុះចែកជូនមួយគ្រួសារមានជីវភាពខ្វះខាត!!!
លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាល ក្រុងប៉ោយប៉ែត រួមនឹង ក្រុមយុវជន ១៥៧ ក្រុងប៉ោយប៉ែតបានយកស្បៀងអាហារចុះចែកជូនមួយគ្រួសារមានជីវភាពខ្វះខាត!!!
...................................................................
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃពុធ ៨ រោច ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នៅវេលាម៉ោង ១០ និង ៤០នាទី លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាល ក្រុងប៉ោយប៉ែត រួមនឹង ក្រុមយុវជន ១៥៧ ក្រុងប៉ោយប៉ែតបានយកអំណោយសម្ភារៈស្បៀងអាហារមួយចំនួន និងថវិកា ចំនួន៣០០,០០០៛ ប្រគល់ជូនលោក អ៊ូ សាលីឧត្តម នឹងមានកូនប្រុសឈ្មោះ ឡុច គង្គារ ភេទប្រុសអាយុ២៥ឆ្នាំពិការភាពរយះពេល២៤ឆ្នាំហើយរស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានជីវភាពខ្វះខាត។
ជាចុងក្រោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសថាថវិកានិងស្បៀងមួយចំនួននេះអាចជួយបានរយៈពេលខ្លីនិងដោះស្រាយបានមួយគ្រា។
លោកអភិបាលក្រុងប៉ោយប៉ែតមានប្រសាសបន្តថាចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ជែល អាល់កុលឲ្យបានញឹកញ៉ាប់ជៀសវាងការឆ្លងមេរោគ Covid-19។
No comments