សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចជំនាញអធិការខណ្ឌច្បារអំពៅបង្រ្កាបបាន២ករណីនឹងឃាត់ខ្លួនបុរស២នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


សមត្ថកិច្ចជំនាញអធិការខណ្ឌច្បារអំពៅបង្រ្កាបបាន២ករណីនឹងឃាត់ខ្លួនបុរស២នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ..

................................................................

ភ្នំពេញ៖សមត្ថកិច្ចជំនាញអធិការខណ្ឌច្បារអំពៅបង្រ្កាបបាន២ករណីនឹងឃាត់ខ្លួនបុរស២នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិហេតុការណ៍ នៅមុខផ្ទះគ្មានលេខ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦-០១-២០២១ ម៉ោង១៤និង៣០នាទី។



ករណីទី១៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ចៅ គី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។


ហេតុការណ៍មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Click ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១GP-២៧៩៥ នៅទីនោះ សមត្ថកិច្ចមានការសង្ស័យក៏ឃាត់ត្រួតពិន្យរកឃើញវត្ថុតាងរួមមាន ៖ កូនសោខ្សៀរលេខ៨ ចំនួន១, កូនសោខ្សៀលេខ១០ ចំនួន១, កូនសោលេខ១២ ចំនួន១, សោម៉ាលេត១ និង ដង្កាប់១ ដែលជនសង្ស័យលាក់ក្រោមកែបម៉ូតូ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។


ករណីទី២៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ដាវី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Wave ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ ១D-៣៤១៥ នៅទីនោះ សមត្ថកិច្ចយើងមានការសង្ស័យក៏ឃាត់ត្រួតពិន្យរកឃើញវត្ថុតាងរួមមាន ៖ កន្រ្តៃកាត់ដែក១, ម៉ូទ័រ១, ញញួរដែក១ និងកូនសោគ្រាប់មួយឈុត ដែលជនសង្ស័យលាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅស្ពាយជាប់ខ្នង ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ពាក់ព័ន្ធករណីជនសង្ស័យទាំង ២នាក់មានប្រើប្រាស់សារធាតុញៀនខុសច្បាប់។









No comments