សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ០១នាក់ត្រូវបានកម្លាំងជំនាញការិយា ល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរីឃាត់ខ្លួន..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យ០១ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរីឃាត់ខ្លួន..

.....................................................................

ខេត្តរតនគិរី៖ ជនសង្ស័យ០១នាក់ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរីឃាត់ខ្លួនហេតុការណ៍ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១០ និង១៥ នាទីកម្លាំងមូលដ្ឋានកងរាជវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញបានចុះដល់ចំណុចកើតហេតុ នៅការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ភាន ចិត្ត (ហៅដេត) ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្រុកកំណើតភូមិថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានទី៦ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្គងស្រុកកូនមុំ។ ដល់វេលាម៉ោង១៦ និង១០នាទី ថ្ងៃខែឆ្នាំដដែល មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនបានបង្ហាញខ្លួន ភ្លាមៗកម្លាំងបានដេញតាមមុខសញ្ញាតែដោយសារភូមិសាស្រ្តស្មុគស្មាញ មុខសញ្ញាជនសង្ស័យ ០២នាក់បានបោះថ្នាំញៀនចោល និងផ្តួលម៉ូតូ រត់គេចខ្លួនចូលក្នុងព្រៃសហគមន៍បាត់។

វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់, ដាវចំនួន ០៥, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។





No comments