លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធាននគណៈកម្មាធិការមូលដ្ឋានតំណាំងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាននាំយកថវិកាសមាគមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ
លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធាននគណៈកម្មាធិការមូលដ្ឋានតំណាំងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាននាំយកថវិកាសមាគមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ....
..................................................................
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ចន្ទ ១៤រោច ខែមិគសិរឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០២០ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធាននគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាំយកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាជូនដល់ក្រុមគ្រួសារសពលោក ឌុក គង់ ជានិវត្តន៍ជន អតីតជាមន្ត្រីនគបាលជាតិជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលលោកបានទទួលមរណៈភាពកាលពីវេលាម៉ោង២០និង០៥នាទីយប់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២០ដោយរោគាពាធ ហេីយសពកំពុងតំកល់ធ្វេីបុណ្យនៅគេហដ្ឋានភូមិកំពង់អំពិល ឃុំកន្ទឺ១ស្រុកបាណន់ ខេត្តបាត់ដំបង។
ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល) បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ។
លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិកម្ពុជាព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។
ក្នុងឱកាសនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជា៕
No comments