លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតក៏ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានដឹកនាំកម្លាំងចំរុះ រួមមាននិងមន្ត្រីសាលាក្រុងជាច្រើនរូប ចុះពិនិត្យផ្សព្វផ្សាយ អប់រំអំពីវិធានការប្រយុទ្ធប្រឆាំងជំអឺកូវីដ-១៩ នៅសហគមន៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត...

..................................................................
ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង៦:៣០នាទី ព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានដឹកនាំកម្លាំងចំរុះ រួមមាន៖ កាំកុងត្រូល, អធិការនគរបាលក្រុង, មូលដ្ឋានកងរាជអាវុធហត្ថក្រុង
និងមន្ត្រីសាលាក្រុងជាច្រើនរូប ចុះពិនិត្យផ្សព្វផ្សាយ អប់រំអំពីវិធានការប្រយុទ្ធប្រឆាំងជំអឺកូវីដ-១៩ នៅសហគមន៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលប្រកបអាជីវកម្មលក់ដូរ ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារាត្រី និងទីកំសាន្តនានាជាដើម ។
ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ បានការចូលរួមអមដំណើរលោកអភិបាលក្រុងដោយ លោក សាន វិជ្ជរ៉ាវុធ ប្រធានកាំកុងត្រូលខេត្ត , លោក សុខ ពេញណន នាយករដ្ឋបាលស្តីទីសាលាក្រុង, លោកវរសេនីយ៍ឯក សៅ សារឿន អធិកា១រនគរបាលក្រុង ,លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកប្រធានការិ.ចំណុះរដ្ឋបាលក្រុងជាច្រើនរូប ដោយប្រើប្រាស់គ្រឿងបំពងសម្លេងតាមរថយន្តចំនួន២គ្រឿងផ្សព្វផ្សាយសារណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបានចុះអប់រំផ្ទាល់មាត់និងចែកម៉ាស់ដល់បងប្អូនជាអ្នកលក់ដូរ អ្នកទិញ និងអ្នកធ្វើដំណើរដែលមិនពាក់ម៉ាស់បានជាច្រើននាក់។
No comments