លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងជាអនុប្រធានស.ស.យ.ក ខេត្ត បាត់ដំបង បាននាំយកអង្ករ និងបច្ច័យមួយចំនួន របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនិងលោកជំទាវ ចូលរួមរំលែកមរណទុក្ខសពលោកគ្រូ វុន សាវ៉ើន.....

..................................................................
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងជាអនុប្រធានស.ស.យ.ក ខេត្តបាត់ដំបង បាននាំយកអង្ករ និងបច្ច័យមួយចំនួន របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ ខេត្ត( បាត់ដំបង ព្រៃវែងនិងខេត្តបន្ទាយមានជ័យ) និងលោកជំទាវ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបងនិងលោកជំទាវ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពលោកគ្រូ វុន សាវ៉ើន គ្រូបង្រៀននៅវិទ្យាល័យតេជោ ហ៊ុន សែន កាឡោមភ្លុក ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅនៅគេហដ្ឋានឳពុករបស់គ្រួសារសពស្ថិតនៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
No comments