សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនបានបញ្ជូនទៅតុលា....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនបានបញ្ជូនទៅតុលា....

..............................................................

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ៦ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ អធិការនគរបាលក្រុងប៉ោយប៉ែត បានបង្ហាញ មុខសញ្ញា ជនសង្ស័យ ដែលតែងតែ ធ្វើសកម្មភាព ចោរកម្ម ក្នុងក្រុងប៉ោយប៉ែត ដកហូតម៉ូតូបានចំនួន៥គ្រឿង និងប្រគល់ ម៉ូតូចំនួន៣គ្រឿង ទៅម្ចាស់ដើម្បី វិញ ២គ្រឿងទៀត កំពុងស្វែង រកម្ចាស់ ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ៤រោច ខែ មិគសិរ ឆ្នាំជូតទោស័ក.ព .ស.២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២០ កម្លាំងជំនាញ ក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីឈ្មោះ គឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាខ្លួនបាន បាត់ម៉ូតូមួយគ្រឿងម៉ាកស៊ូម័រអិចព៍ណស ក្រហមស្លាកលេខបន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយបណ្តឹង របស់ សំ សុជា ភេទប្រុសអាយុ២៧ ឆ្នាំបាត់ម៉ូតូហុងដាទ្រីមព័ណខ្មៅស្លាកលេខបន្ទាយមានជ័យ ១N១៨៨៤ កាលពីថ្ងៃទី៣០ ខែ១១ឆ្នាំ ២០២០។ បណ្តឹងរបស់ឈ្មោះ ហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច ។

ដោយមានការយកចិត្តទុកដាក់ ពីរបស់ លោក ឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រួបសម្រួល ពី ព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំជំនាញ ព្រហ្មទណ្ឌ និងជំនាញក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់ ហើយជនសង្ស័យដែល ពាក់ពន្ធ័ក្នុងករណីលួចម៉ូតូខាងលើ រួមមាន ៖

១.ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិបាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នករកទីផ្សារលក់ម៉ូតូដែលបក្ខពួកឈ្មោះ ម៉ៅ មករា វាលួចបាន ទៅអោយ ហេង ចាន់ថា ។

២.ឈ្មោះ ម៉ៅ មករា ហៅអារាមីន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាជនដៃដល់កាច់សោកម៉ូតូសកម្ម។

៣.ឈ្មោះ តឿន ពាង ហៅមុឹន ហៅរើន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបក្សពួកជាមួយ ម៉ៅ មករា ។

៤.ឈ្មោះ កាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតជាបក្សពួករបស់ ម៉ៅ មករា ។ ឃាត់ខ្លួនបាន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅក្រុង ប៉ោយប៉ែត ។

៥.ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកទទួលទិញម៉ូតូដែលលួចបាន។

៦.ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ មានទីនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង ជាជាងជួសជុលម៉ូតូនឹងកែឆ្នៃ ។ ឃាត់បាននៅវត្តបឹងត្រាវ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។

ចំពោះម៉ូតូដែលបានដាក់ បណ្តឹងចំនួន៣គ្រឿងខាងលើសមត្ថកិច្ច បានស្រាវជ្រាវដកហូតបាននៅបឹងព្រីង ថ្មគោល ០១គ្រឿង ម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច និងនៅឃុំភ្នំធំ ម៉ូតូ២គ្រឿងម៉ាកស៊ូម័រពណ៌ស និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ហើយប្រគល់ជូនទៅម្ចាស់វិញ ចំណែក២គ្រឿងទៀត កំពុងស្វែងរកម្ចាស់។

ចំពោះជនសង្ស័យទាំ៦នាក់ បច្ចុប្បន្ន ឃាត់ខ្លួនអនុវត្តតាមនិតិវិធីផ្លូវច្បាប់ ។ជាចុងបញ្ចប់ លោកវរសេនីយ៍ ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ស្នើរសុំដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាវត្ថុមានតម្លៃ ជាពិសេស ម្ចាស់ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល សូមមេត្តា ដាក់កាំមេរ៉ា សុវត្ថិភាព ងាយស្រួលពេលមាន បញ្ហា សមត្ថកិច្ច ងាយកំណត់មុខសញ្ញា ជនសង្ស័យ ៕


 

No comments