សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃអធិការស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កម្លាំងជំនាញនៃអធិការស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់...

..............................................................

ខេត្តកណ្តាល៖កម្លាំងជំនាញនៃអធិការស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនហេតុការណ៍កើតឡើងនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ វេលាម៉ោង ០៨នឹង៤០នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយប្រាប់ថាចំពោះជនសង្ស័យទាំង០៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ៖

១.ឈ្មោះ ប៊ុន ទិត្យភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិឬស្សីស្រុក២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។(ឃាត់ខ្លួន)

២.ឈ្មោះជួន ពិសិដ្ផភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)

៣.ឈ្មោះ ពេញ ចរិយាហៅពូក ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) 

៤.ឈ្មោះ ជា សីហលាភអាយុ២២ឆ្នាំមុខរបរកសិករ អ្នកទាំងបីនាក់មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញឃាត់ខ្លួន។

៥.ឈ្មោះប៊ុនចំរើនហៅទែនប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល (ឃាត់ខ្លួន)

៦.ឈ្មោះ ហ៊ សារី ហៅ អូនទូច ភេទប្រុសអាយុ ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖

១. ម្ស៉ៅ ក្រាមពណ៍សរថ្លា សង្ស័យជា សារធាតុញៀនចំនួន០៣កញ្ចាប់ (ធំ០២កញ្ចប់ និងតូច០១កញ្ចប់) 

២.សម្ភារះ វិចខ្ចប់នឹង ប្រើប្រាស់ថ្នាំញៀន មួយចំនួន

៣. ម៉ូតូមួយគ្រឿង។

លោកអធិការស្រុកកៀនស្វាយបន្តទៀតថានៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានល្បាតនៅក្នុងភូមិសាស្ត្រឃុំឈើទាលលុះដល់ម៉ោងលុះមកដល់ចំណុចភូមិព្រែកស្វាយឃុំឈើទាលក៏ឃើញឈ្មោះ ប៊ុន ចំរើន ហៅទែនភេទប្រុសនិងឈ្មោះ ហ៊ សារី ហៅអូនទូច ភេទប្រុស ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នៅប៉ុស្ដិ៍ ឈើទាល។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុន ចំរើន ហៅទែនភេទប្រុសបានឆ្លើយសារភាពថាៈពួកខ្លួនទើបតែប្រើប្រាស់ថ្នាំញៀនរួចដោយខ្លួនបានទិញថ្នាំញៀន(ម៉ាទឹកកក)មួយកញ្ចប់តូចពីឈ្មោះ ប៊ុន ទិត្យ ភេទប្រុស នៅភូមិឬស្សីស្រុក ២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលនឹង(ធ្លាប់បានធ្វើរសកម្មភាពឆក់កន្លងចំនួន០៣លើក)។

ដោយមានកិច្ចប្រត្តិបត្តការណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយនិងកម្លាំងផ្នែកនគរបាលយុត្តិធម៍ស្រុកកៀនស្វាយនៅថ្ងៃទី១០ខែ ឆ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ៈ៣០នាទី ក៏បានបន្ត ឃាត់ខ្លួន ជនសង្ស័យឈ្មោះប៊ុន ទិត្យភេទប្រុសនិងឈ្មោះជាសីហលាភ ភេទប្រុសនិងដកហូតថ្នាំញៀនមួយកញ្ចប់តូចរួមទាំងសម្ភារៈវិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតបានមួយសន្ទុះស្រាប់តែមានឈ្មោះ ពេញ ចរិយាហៅពូកភេទប្រុសជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ស្លាក់លេខភ្នំពេញ1DD 5876ឌុបឈ្មោះជួន ពិសិដ្ផ ភេទប្រុស យកថ្នាំញៀនមកអោយឈ្មោះប៊ុន ទិត្យ ភេទប្រុស នៅផ្ទះក៏ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួនបាននឹងចែកឆេរក៏ប្រទះឃើញថ្នាំញៀន (ម៉ាទឹកកកក)០២កញ្ចប់ធំនៅក្នុងហោប៉ៅខោឈ្មោះពេញ ចរិយា ហៅពូកភេទប្រុស រួចកម្លាំងសមត្តកិច្ចក៏បញ្ជូនជនសង្ស័យ ទាំង០៦នាក់ រួមទាំងវត្ថុតាងខាងលើ យកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៦នាក់ បានឆ្លើយសារភាពថាះ ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ចំណែកឈ្មោះ ប៊ុន ទិត្យ ភេទប្រុសបានឆ្លើយសារភាពថា ថ្នាំញៀន (ម៉ាទឹកកក)ខាងលើកពិតជារបស់ខ្លួនពិតប្រាកដ មែន ដែលខ្លួនបានទិញពីឈ្មោះ ពេញ ចរិយាហៅ ពូក ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញយកមកចែកចាយលក់បន្តពិតមែន ចំនែកឯឈ្មោះ ពេញ ចរិយា ហៅ ពួកភេទប្រុសក៏បានសារភាពថា ថ្នាំញៀន០២កញ្ចប់ធំខាងលើនេះពិតជារបស់ខ្លួនមែន ហៅខ្លួនធ្លាប់លក់ថ្នាំញៀននេះរយៈពេល០៦ខែមកហើយ។

ក្រោយពីសាកសួររួច កម្លាំងសមត្ថកិច្ចបាន បញ្ជូនជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។



No comments