សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយ ស្រី បានអញ្ជើញចូលរួមពិធីប្រគល់អំពូលសូឡារបស់យុទ្ធនាការជូនដល់ប្រជាពលរដ្ឋ,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយ ស្រី បានអញ្ជើញចូលរួមពិធីប្រគល់អំពូលសូឡារបស់យុទ្ធនាការជូនដល់ប្រជាពលរដ្ឋ,,,

 ..................................................................

ខេត្តសៀមរាប៖នាព្រឹកថ្ងៃអង្គារ ៨ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់អំពូលសូឡារបស់យុទ្ធនាការ "ផ្ទះ១អំពូល១" ដែលបានដាក់រួចចំនួន ១៥៤ អំពូល ជូនដល់ប្រជាពលរដ្ឋនៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពី លោកថាប់ សារន ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងភូមិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដីឡូត៍ ហេរូមែន ដែលបានចូលរួមឧបត្តម្ភអំពូលសូឡាចំនួន ៥០អំពូល សំរាប់ក្នុងយុទ្ធនាការ"ផ្ទះ១ អំពូល១" នៅក្នុងភូមិជ័យនេះផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្រុកបន្ទាយស្រី អោយកាន់តែមានភាពរីកចំរើន ភូមិឃុំមានសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរណ៍។ ក្រៅពីនេះសប្បុរសជន ក៏មានកញ្ចប់ថវិការចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ 

ក្នុងនាមរដ្ឋបាលស្រុក សូមសម្តែងនូវការកោតសសើរដោយស្មោះចំពោះសណ្តានចិត្ត និងការចូលរួមចំណែកនៅក្នុងបុព្វហេតុដ៏មានអត្ថន័យមួយនេះ៕







No comments