សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិ​ការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពចុះសួរ សុខទុក្ខមន្រ្តីមានជម្ងឺនិងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋមន្រ្តីជានិវត្តន៍ជនខ្វះខាតជីវភាពដល់លំនៅដ្ឋាន....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិ​ការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពចុះសួរ សុខទុក្ខមន្រ្តីមានជម្ងឺនិងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋមន្រ្តីជានិវត្តន៍ជនខ្វះខាតជីវភាពដល់លំនៅដ្ឋាន....

..............................................................

ខេត្ត​បាត់​ដំបង​៖នៅព្រឹកថ្ងៃទី១៤ខែធ្នូ ២០២០ នេះអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់​ដំបង​ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិ​ការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពទៅ សួរសុខទុក្ខលោកអនុសេនីយ៍ឯក ផាត់​ សុផារី អធិការរងទទួលផ្នែកប្រឆាំងគ្រឿង​ញៀន ខណ:ដែលលោកទើបទទួលនូវការវះ​កាត់ភ្លាត់សរសៃពួរឆ្អឹងស្មា ហើយពេលនេះ កំពុងសម្រាកព្យាបាលជម្ងឺបន្ត ក្នុងលំនៅដ្ឋានស្ថិត នៅ​ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បង។ 

អំណោយដែលពួកគាត់ទទួលបានគឺ៖-អង្ករ​ចំនួន២០គីឡូក្រាម​ -មីចំនួន១៥កញ្ចប់ ត្រីខ កំប៉ុងចំនួន​១០កំប៉ុង និង​ ទឹកស៊ីអ៊ីវនិងទឹកត្រី​ ចំនួ​០៣ដប។

ជាមួយនឹងការចុះសាកសួរសុខទុក្ខនេះលោកអធិការ​បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសំ​ណាក់លោកឧត្តមសេនីយ៍ស្នងការ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីនគរបាល​ក្នុងអង្គភាពទាំង​អស់​ ។  

លោកអធិការបាននាំយកថវិកាចំនួន១១,​០០​០,០០០រៀល (មួយលានរៀល​) ដែលបានពី​ការ​ចូលរួមរបស់កងកម្លាំងនគរបាលក្នុងអង្គភាព​នគរ​បាលស្រុក​ និងអង្ករ ២០គីឡូក្រាមមីចំនួន​១៥ក​ញ្ចប់​ ត្រីខកំប៉ុង ១០កំប៉ុង និង​ទឹកត្រីទឹកស៊ីអ៉ីវ ០៣ដបប្រគល់ជូននាពេលនោះផងដែរ។

នៅពេលជាមួយគ្នានេះលោកបាននាំយកអំ​ណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស​ ខេង និងលោកជំទាវ ដែលទទួលបានពីក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង​ ចែកជូនដល់លោក​ លោកស្រីជានគរបាលចូលនិវត្តន៍និងប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន ១៥នាក់ដើម្បីចូលរួមជួយសម្រាលចំពោះការលំបាកនេះ។ 



No comments