សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះពិនិត្យមើលស្ថានភាព និងទីតាំងអាគារមណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យមើលស្ថានភាព និងទីតាំងភូមិសាស្ត្រអាគាររបស់មណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ កុមារកំព្រាដែលមានទីតាំងស្តិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន៧នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលចំនួន១១ ក្នុងនោះ ១០នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល ដោយឺ ឡែកកុមារម្នាក់ពិការទទួលបានថវិកាចំនួន១០ម៉នរៀល និងឧបត្ថម្ភដល់មណ្ឌលថវិកា៤០ម៉ឺនរៀលផងដែល។



No comments