លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដោះស្រាយករណីវិវាទការងារ រវាងបងប្អូនកម្មករ និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ចំនួន២ ក្នុងសង្កាត់សិត្បូង ក្រុងតាខ្មៅ ,,,,
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលអមដំណើរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសម្របសម្រួល ដោះស្រាយករណីវិវាទការងារ រវាងបងប្អូនកម្មករ និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ECO BASC FACTORY អ៊ីកូ បេស ហ្វេកធើរី ស្ថិតនៅផ្លូវជាតិលេខ២១A ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ដោយមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារងខេត្ត ចៅក្រម ក្រុមការងារក្រសួងការងារ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានានៅក្នុងខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសបានលើកឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករ ។ ហើយឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ ត្រូវធ្វើការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់ ។
ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ឱ្យបានចប់ជាស្ថាពរ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ អញ្ជើញចុះពិនិត្យសម្ភារៈ នៅក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ECO។
No comments