លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងសង្កាត់និមិត្ត....
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងសង្កាត់និមិត្ត....
.....................................................................
ខេត្តបន្ទាយមានជ័យ៖ នាព្រឹក ថ្ងៃពុធ ១០ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០.
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារបានចុះពិនិត្យមើលស្ថានភាពផ្លូវក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីដាក់គ្រឿងចក្រនៅថ្ងៃស្អែក ត្រៀមឈួសឆាយកៀកិនសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានចំនួន០៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ
.ខ្សែទី១ ភ្ជាប់ពីផ្លូវបេតុងក្នុងភូមិដុងអារញ្ញទៅភូមិថ្មី ត្មាតពង ប្រវែងជាង ៤០០០ម៉ែត្រ។
.ខ្សែទី២ ភ្ជាប់ពីផ្លូវភូមិថ្មី ត្មាតពងទៅផ្លូវភូមិអន្លង់ស្វាយ ប្រវែងជាង៣០០០ម៉ែត្រ។
.ខ្សែទី៣ ភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវក្នុងភូមិថ្មសិន ប្រវែងជាង៣០០០ម៉ែត្រ។
No comments