សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបសំណេះសំណាល និងនាំយកពូជស្រូវ ចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តពោធិ៍សាត់៖ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបសំណេះសំណាល និងនាំយកពូជស្រូវ ចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រក។

ពិធីសំណេះសំណាល និងចែកពូជស្រូវខាងលើ ត្រូវបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា គឺនៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារទៀត។ ក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម, មីចំនួន០១កេស, ត្រីខចំនួន០១យួរ, ទឹកត្រីចំនួន០១យួរ, ទឹកស៉ីអ៉ីវចំនួន០១យួរ, ទឹកសុទ្ធចំនួន០១កេស, ឃីតចំនួន០១កញ្ចប់, ស្រូវពូជចំនួន១០០គីឡូក្រាម និងថវិកាចំនួន៥០,០០០រៀល៕



No comments