សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខនិងចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន ២៣៣៥គ្រួសារនៅខេត្តក្រចេះ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 

ខេត្តក្រចេះ៖នាព្រឹក ថ្ងៃពុធ ១១ រោច ខែកក្តិក ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែ វិច្ឆិការ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ។

ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជេីងគោកនិងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានអញ្ជេីញចុះសួរសុខ ទុក្ខនិងចែកស្រូវពូជដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះមានចំនួន  ២៣៧.២០០គីឡូក្រាមសេី្មនិង២.៣៧២ គ្រួសារ ដែលអង្គពិធីនេះផងដែរ។

ដោយមានកាអញ្ជេីញចូលរួម សំណាក់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកប្រធានគ្រោះមហន្តរាយថ្នាក់ជាតិ ឯកឧត្តមព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ជាអភិបាលរងខេត្តនិងឯកឧត្តមអមដំណេីរ លោកអភិបាលស្រុក ក្រុង រួមនិងក្រុមការងារ របស់ខេត្តជាច្រេីនរូបទៀត អង្គពិធីនេះផងដែរបានប្រព្រឹត្តទៅនៅក្នុងបរិវេណ សួនកុមារស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។                                        

ក្នុងឱកាសនោះដែរ ៖ ឯកឧត្តម វ៉ា  ថន អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគ្រប់គ្រងគ្រោះ មហន្តរាយខេត្តក្រចេះបានអញ្ជេីញឡេីងធ្វេីរបាយការណ៏ សង្ខេប ពីខូចខាតដោយសារទឹកជំនន់ក្នុងរយៈពេលកន្លងទៅថ្មីៗនេះពីផលប៉ះពាល់គឺមានចំនួន ២.២៧៥,២៧ហិកតា. ក្នុងនោះខូចខាតទាំងស្រុងមានចំនួន ១.៧០៤,៥៧ ហិកតានិងដំណាំរួមផ្សំមានចំនួន៩៥,៧៥ហិកតា ។                   

ក្នុងអង្គពិធីនោះដែរ ឯកឧត្តមឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ក្រោយពីស្តាប់នូវរបាយការណ៏ នៃការខូចខាតនូវផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋដោយគ្រោះធម្មជាតិទឹកជំនន់ក្នុងរយៈកន្លងមក។

ឯកឧត្តម ក៏បានសំដែងនូវការសោកស្តាយរួមជាមួយបងប្អូនប្រជាពលរដ្ឋយេីងនេះដោយសារតែគ្រោះធម្មជាតិ ដែលយេីងមិនអាចទប់ស្កាត់បាន។

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានកោតសសេីនូវការខិតខំរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានជួយដល់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហកក៏ដូចបានជួយដល់រដ្ឋាភិបាលយេីងគឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដោយមិនមានការជួយសង្គ្រោះនោះទេ. ។                                          

ឯកឧត្តមបន្តថា ៖ ទោះបីជាមានឧបសគ្គ័រំខានពីជំងឺ រាតត្បាត កូវីដ១៩យ៉ាងណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជា មានការជំនះមក ជួយបងប្អូនប្រជាពលរដ្ឋយេីងគ្រប់កាលៈទេសៈ  ជាក់ស្តែងដូចនៅពេលនេះស្រាប់ ដោយ សារការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សគឺហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីប្រជាពលរដ្ឋយេីង។                         

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយេីងទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អហេីយចេះស្រលាញ់និងសាមគ្គីគ្នាកុំចាញ់បេាកការឃោសនាឲ្យរបស់ជនខិលខូចនិងជនអគតិមួយចំនួននាំឲ្យបងប្អូនមានការរហូតទៅជាប់ទោសទាន់ដែល នាំបងប្អូនខាតបង់គ្រប់យ៉ាងសម្រាប់ជីវភាពគ្រួសរប្រចាំថ្ងៃ។

លេីសពីនេះ ឯកឧត្តមក៏បានជំរុញបន្ថែមទៀតថា៖សូមបងប្អូរក្សាឲ្យបាននូវគោលការនែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។គឺលាងដៃនិងសាប៊ូឬ ទឹកអាល់កុលនិងជិលឲ្យបានជាប្រចាំពេលចេញដំណេីរទៅណាមកណាត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវការធ្វេីបែបនេះបងប្អូនជៀសផុតរោគរាតត្បាតជាសកលនៃជម្ងឺកូវីដ១៩។   

ជាចុងក្រោយ ឯកឧត្តមឧត្តមសេយ៏ឯកហ៊ុន ម៉ាណែត ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារទួលបាន ១០០.០០០រៀល (១០មុឺនរៀលផងដែរ )និងផ្តល់ជូនដល់កងកម្លាំងមានកងនគរបាលខេត្ត , កងអាវុធហត្ថខេត្ត , កងខេមរៈភូមិន្ទ បានមកការពារសន្តិសុខនៅអង្គពិធីនិងក្រុមការងាររបស់សាលាខេត្តក្នុងមួយក្រុមទទួលបានប្រាក់ ឧបត្ថមចំនួន២លាន រៀលផងដែរ។



No comments