បងប្អូនសម្ព័ន្ធមិត្តអ្នកសារព័ត៌មានក្នុងវិទ្យុទាក់ទងបានដឹកនាំ យកអំណោយមួយចំនួនទៅជូនអ៊ុំប្រុសអ៊ំុស្រីមានជីវភាពក្រីក្រទីទាល់ខ្វះខាតដែលមានជំងឺប្រចាំកាយ,,,,,
ភ្នំពេញ៖នារសៀលត្រូវនឹង ថ្ងៃទី០៤ខែវិឆ្ឆិការឆ្នាំ២០២០ នាវេលាម៉ោង០៣និង៣០នាទីក្រុមសម្ព័ន្ធមិត្តអ្នកសារ ព័ត៌មានក្នុងបាតដៃវិទ្យុទាក់ទងដឹកនាំដោយលោក ជា អេងឡុង ចាងហ្វាងការផ្សាយអង្គភាព BCP TV onlineបាននាំយកអំណោយការរួបរួមសាមគ្គីបងប្អូនមិត្តអ្នកសារព័ត៌មានដើម្បីយកជូនអ៊ំុស្រីមានជំងឺមហារីកដោះនិងអ៊ំប្រុសពិការភាព៤៦ឆ្នាំមកហើយ។ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្ដីឈ្មោះ ឆានសារ៉ន ភេទ ប្រុសអាយុ 70 ឆ្នាំ ប្រពន្ធឈ្មោះ ចែមប៉ុក ភេទស្រីអាយុ 65 ឆ្នាំ មានទីលំនៅស្រុកកំណើត ភូមិគោកគង់លិច ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ប្ដីពិការ សម័យសង្រ្គាម ប្រពន្ធមានជំងឺប្រចាំកាយ ឥឡូវគាត់បានស្នាក់នៅក្នុងបន្ទប់ជួល មួយកន្លែង ស្ថិតនៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
អំណោយសាមគ្គីបងប្អូនមិត្តសារព័ត៌មានរួមមាន៖
១.អង្ករមួយការុងស្មើនឹង ៥០គីឡូក្រាម,,
២.មីសញ្ញាខ្លាឃ្មុំចំនួន០១កេះ,,,
៣.ទឹកដោះគោឆៅចំនួន០២យួរ,,,
៤.ត្រីខ០១យួរ,,
៥.ទឹកបរិសុទ្ធ០២យួរ,,,,
៦.ទឹកត្រី០១ យួរ
ទឹកស៊ីអ៊ីវ០១ យួរ
និងថវិកាចំនួន៥៨ ម៉ឺនរៀល។
សូមបញ្ជាក់នៅវេលាម៉ោង១២និង៣០នាទីក្រុមបងប្អូនមិត្តអ្នកអសារព័ត៌មាន ក៏បានចូលរួមចំណែកបុណ្យ០៧ ថ្ងៃជូនចំពោះលោក ឥសាន០១ចំនួនថវិកា ៣០ ម៉ឺនរៀលដែរ។
ដោយមានការចូលរួមពីសំណាក់ពីលោកមេភូមិត្រពាំងក្រសាំងគណៈពេលនោះដែរលោកមេភូមិបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀលជូនដល់កូនក្រុមរបស់លោកដើម្បីជាការចែករំលែកនិងសម្រាល់ទុកលំបាកបើតាមការបញ្ជាក់ពីលោកមេភូមិថាពីរនាក់ប្ដីប្រពន្ធវ័យចំណាស់នេះប្រពន្ធមានជំងឺមហារីកដោះឯប្ដីវិញពិការភាពពិតប្រាកដមែន។
ក្នុងនោះដែលលោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី ព្រមទាំងបុត្របានចូលរួមមនុស្សធម៌នឹងការចែករំលែកទុក្ខលំបាក ដល់អ៊ំុប្រុសអ៊ំុស្រីដែលមានជំងឺប្រចាំកាយនងពិការភាពពីរនាក់ប្ដីប្រពន្ធចំនួន២០មុឺនរៀលផងដែលជាការចែករំលែកទុកលំបាក។
ជានិច្ចជាការ លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និង លោកស្រី តែងតែយកចិត្តទុកដាក់ខំប្រឹងប្រែងនិងជួយជាជំនួយថវិកាផ្ទាល់ខ្លួនរបស់លោកដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រទីទាល់ខ្វះខាត លោកមិនព្រងើយកន្តើយ លោកតែងតែចូលរួមជាមនុស្សធម៌ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនដើម្បីជាការសម្រាលទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងនោះដែរលោកបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកដោយតាមរយៈបង៧៨ ដើម្បីជាការចែករំលែកទុកលំបាកដល់បងប្អូនប្រជាពលរដ្ឋកំពុងតែខ្វះខាត។
No comments