លោក ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងភ្នំពេញបានដឹកនាំប្រជុំជួការិយាល័យកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ,,,,,
ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ប្រជុំជួរក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង និងជាជំនួយការទទួលការងារដឹកនាំការិយាល័យអន្តរាគមន៍ពិសេស ណែនាំដល់មន្ត្រីនៅក្រោមឱវាទទាំងអស់ ឲ្យមានការសាមគ្គីភាព ប្រកាន់ភ្ជាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិរៀងៗខ្លួន ពេលដែលបំពេញតួនាទីភារកិច្ចចុះតាមគោលដៅតាមភូមិសាស្ត្រឲ្យមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចត្រូវបំពេញ ហើយក៏មានការកោតសរសើរពីឯកឧត្តមស្នងការ ចំពោះសកម្មភាពកន្លងមកដែលកងអន្តរាគមន៍ពិសេសចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគឺ
១.កន្លែងដែលប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ ។
២.ដាក់កម្លាំងប្រចាំការនៅគោលដៅសណ្ឋាគារសុខាភ្នំពេញកន្លែងចត្តាឡីស័ក << ព្រឹត្តិការណ៍ ៣ វិច្ឆិកា >> ។
និងសកម្មភាពផ្សេងៗទៀតក្នុងរាជធានីភ្នំពេញដែលកងអន្តរាគមន៍ពិសេស ចុះការពារ និងទប់ស្កាត់បទល្មើសផ្សេងៗ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
ចុងក្រោយនេះ លោកឧត្តមសេនីយ៍ត្រី ជូនពរដល់កងកម្លាំងទាំងអស់ ទទួលបានសុខភាពល្អ សម្រេចគ្រប់ភារកិច្ចការងារនឹងបន្តសកម្មភាពល្អបម្រើប្រជាពលរដ្ឋសម្រាប់សង្គមយើងទាំងអស់គ្នា ។
No comments