សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់បញ្ជូនទៅនាយក ដ្ឋានជំនាញព្រោះចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាមិនស្របច្បាប់..
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់បញ្ជូនទៅនាយក ដ្ឋានជំនាញព្រោះចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាមិនស្របច្បាប់..
.................................................................
ខេត្តបាត់ដំបង៖នៅថ្ងៃទី ២៧ ខែ វិច្ឆិកាឆ្នាំ២០២០នេះអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ ដំបង សមត្ថកិច្ចនគរបាលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋានបានបញ្ជូនខ្លួនជនបរទេសម្នាក់ទៅនាយក ដ្ឋានជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសក្រសួងមហាផ្ទៃក្នុងកមក ស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាមិនស្របច្បាប់។
ការចាត់បញ្ជូនបុរសជាជនបរទេសរូបនេះបន្ទាប់ពីបានធ្វេីការឃាត់ខ្លួនដោយមន្រ្តីការិយាល័យស៊េីបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងនៅមូលដ្ឋានសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១២និង៣០នាទី ។
បុរសជនបរទេសជាជនជាតិចិនរូបនេះមានឈ្មោះ CAO XIAO GUNG អាយុ៥៧ឆ្នាំ ចូលមកកាន់ប្រទេសកម្ពុជា នៅដេីមឆ្នាំ២០២០ហេីយបានមកស្នាក់នៅក្នុងខេត្ត បាត់ដំបងក្នុងរយៈពេលថ្មីៗនេះនិងត្រូវបានសមត្ថកិច្ចនគរបាលពិនិត្យរកឃេីញករណីល្មេីសដោយការចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាមិនស្របច្បាប់៕
No comments