សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតជាសាហាវ!!នាយរងប៉ុស្ដិ៍៩០៥បាញ់សម្លាប់នាយប៉ុស្តិ៍ចុងព្រិច និងបាញ់សម្លាប់នគរបាល៩០៥ម្នាក់ទៀត ហើយបាញ់ សម្លាប់ខ្លួន,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣៥នាទី បើយោងប្រភពពីសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានដឹងថា៖មានករណីឃាតកម្មកើតឡើងនៅប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច) ស្ថិតភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ។

ហេតុការណ៍នេះបង្កឡើងដោយឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥ បានយកអាវុធប្រភេទAk ៤៧ បាញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ ចំពោះធ្លាយ ពោះវៀនចេញក្រៅ បណ្តាលអោយស្លាប់មួយរំពេច «មូលហេតុមេប៉ុស្តិ៍ឃាត់មិនអោយយកអាវុធចេញពីអង្គភាព»។ 

ប្រភពបន្តថា៖ ក្រោយមកជនដៃដល់បានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកអនុសេនីយ៍ឯក ស្រេង រាសី ប្រុសអាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ បានដឹងព័ត៌មានក៏ជិះរថយន្ត ទៅរកដើម្បីដកយកអាវុធ ស្រាប់តែបើករថយន្ពទៅទិសខាងលិច បានពីរគីឡូម៉ែត្រពីផ្លូវជាតិ៦៧.តាមផ្លូវយុទ្ធសាស្ត្រ.ស្រាប់តែជួប ជនដៃដល់"អុំ ឈយ"ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយកអាវុធ ស្រាប់តែជនដៃដល់បាញ់ចំនួន០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ ទៅលើឈ្មោះ ស្រេង រាសី ភេទប្រុស អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល៩០៥ បណ្តាលអោយរបួសធ្ងន់បធ្ងន់បញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លាប់បាត់បង់ជីវិតតែម្តង។ 

ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រ ហែល ១គីឡូម៉ែត្រ ដល់មុខ ផ្ទះមេភូមិជើងភ្នំ ក៏បាញ់ខ្លួនឯងចំនួន០២គ្រាប់ ក្រោមចង្កា ធ្លាយទៅក្បាល បណ្តាលអោយស្លាប់នៅនឹងកន្លែង។


 

No comments