សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកានិងលើកទិសដៅបន្តទៀត...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកានិងលើកទិសដៅបន្តទៀត...

................................................................

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាល

បានបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកាឆ្នាំ២០២០និងលើកទិសដៅបន្តទៀតដោយវត្តមានលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ.លោកអធិការ រងស្រុក.នាយផ្នែក.នាយរងផ្នែកនិងលោកនាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។

លោកអធិការនគរបាលស្រុកបានថ្លែងថាៈដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តនៅថ្ងៃនេះនៅអធិការដ្ឋាននគរបាលស្រុកបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការ រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបន្តទៀត។

លោកអធិការស្រុកបន្តថាៈកម្លាំងនគរបាលតាមបណ្តាលប៉ុស្តិ៍នីមួយៗត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងបន្តតាមតាមមុខសញ្ញាដែលមានដីការ របស់តុលាការនិងមុខសញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនឲ្យខាងតែបាន។

លោកអធិការស្រុកកៀនស្វាយបានលើកឡើងថាៈបើលោកនាយប៉ុស្តិ៍ណាអសកម្មការងារនិងបង្ក្រាបរាល់បទល្មើសដែលមានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនិងលោកអធិការស្រុក ស្នើសំុថ្នាក់ដឹកនាំដោះដូរនាយប៉ុស្តិ៍ក្នុងស្រុកកៀនស្វាយពីមួយទៅមួយ។


លោកអធិការស្រុកបានសង្គាត់ធ្ងន់ថាៈដោយឡែកកម្លាំងផ្នែកចរាចរណ៍ស្រុកកៀនស្វាយត្រូវតែបន្ត ចុះរៀបចំសណ្តាប់ធ្លាប់នៅមុខផ្សារគគីរចាប់ពីមុខសាលាស្រុកកៀនស្វាយរហូតទៅដល់មុខមន្ទីរពេទ្យបង្អែកកៀនស្វាយឲ្យមានសណ្តាប់ធ្លាប់ល្អមើលការលក់ដូររបស់គាត់កំឲ្យហៀរចូលមកដល់ថ្នល់ជាតិវាបង្ករឲ្យមានការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់។

លោកអធិការស្រុកកៀនស្វាយថា​ មានតែប៉ុន្មានអ្នកដែលលក់ដូរនៅមុខផ្សារគគីរដែលរឹងទទឹងមិនស្តាប់ការណែនាំរបស់អាជ្ញាធរស្រុកកៀនស្វាយនោះយើងត្រូវអនុវត្តតាមផ្លូវច្បាប់និងលើកយកសំភារៈទាំងនោះមក ទុកដើម្បីបន្តនិតិវិធីច្បាប់។

លោកព្រុំ សំណាងបានលើកឡើងទៀតថានៅថ្ងៃទី២៨.២៩ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះរដ្ឋបាលស្រុកកៀនស្វាយបានប្រារព្វពិធីប្រណាំងទូក.ង.នៅតាមដងទន្លេមេគង្គដែលស្ថិតនៅភូមិកោះប្រាក់ក្នុងឃុំភូមិធំដោយឡែកកងកម្លាំងនគរបាលត្រូវត្រៀមកម្លាំងរក្សារ

ការសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកកម្សាន្តឲ្យមានសុខសុវត្ថិភាពនិងកងកម្លាំងយើងត្រូវជួយណែនាំដល់បងប្អូនប្រជាពលរដ្ឋថែទាំងសុខភាពនៅវិធានការទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យលាងដៃនិងដោះសារប៊ូ.ចែល.ពាក់ម៉ាស់.ពាក់ក្រម៉ា.និងកំនៅផ្តុំគ្នាច្រើន។



No comments