សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB នៅព្រឹកនេះតុលាការបើកសវនាការជំនុំជម្រះសំណុំរឿងលោកហើយ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB  នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ ពីបទ«ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម ។

នៅក្នុងអង្គសវនាការនេះដែរ ដឹកនាំដោយលោក លិ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ចែ សុង ជាតំណាងអយ្យការ ខណៈសវនាការកំពុងតែដំណើរការ ខណៈលទ្ធផលយ៉ាងណានោះ នៅពុំទាន់ដឹងនៅឡើយទេ ។

គួររំលឹកថា លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចចេញដីកាឃុំខ្លួនលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម ។

គួររម្លឹកថា សមត្ថកិច្ចបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដល់ទីស្នាក់ការសារព័ត៌មាន TVFB នៅខណ្ឌសែនសុខ ក្រោយស្ថាប័នមួយនេះ ផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និង កាត់ប្រសាសន៍សម្តេច តេជោ ហ៊ុន សែន ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប នៅពេលជួបវិបត្តិជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ TVFB ផងដែរ ៕







No comments