Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា បានដឹកនាំ មន្រ្តីក្រោមឱវាទ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្តែងធម្មទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តប្រជុំនទី (ក្រពើហា),,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នាល្ងាចថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា បានដឹកនាំលោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ រួមទាំងមន្រ្តីក្រោមឱវាទ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្តែងធម្មទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តប្រជុំនទី (ក្រពើហា) ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។



No comments