សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុសស្រី០៣នាក់ត្រូវបានកម្លាំងជំនាញអធិការស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនករណីពាក់ព័ន្ធគ្រឿងញៀន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ជនសង្ស័យប្រុសស្រី០៣នាក់ត្រូវបានសមត្ដកិច្ចជំនាញនៃអធិការស្រុកកៀនស្វាយឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន។ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៣ខែតុលា  ឆ្នាំ២០២០វេលាម៉ោង១១នឹង១០នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិឈើទាល២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់មានឈ្មោះ៖

១.ឈ្មោះសាំង សាយន្ត័ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដត្រូវបានឃាត់ខ្លួន។

២.ឈ្មោះភឿន វន្ថា ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដត្រូវបានឃាត់ខ្លួន។

៣.ឈ្មោះថេង ភារក្សភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដត្រូវបានឃាត់ខ្លួន។

វត្ថុតាងចាប់យករួមមាន៖

១.ម្ស៉ៅក្រាមពណ៍សរថ្លាសង្ស័យជា សារធាតុញៀនចំនួន ០២កញ្ចាប់ (ធំ០១កញ្ចប់និង តូច០១កញ្ចប់)

២.ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនចំនួន០១ 

៣.ដាវកែច្នៃចំនួន ០៣ដើម

៤.ទូរសព្ទ័០១គ្រឿង។

២.សម្ភារះវិចខ្ចប់នឹង ប្រើប្រាស់ថ្នាំញៀន មួយចំនួន។

បើតាមការអោយដឹងពីសមត្ថកិច្ចថាៈនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានដើរល្បាតនៅក្នុងភូមិសាស្រ្តឃុំឈើទាល ពេលមកដល់ចំណុចកើតហេតុក៏មានប្រជាពលរដ្ឋផ្តល់ពត៍មានថាមានការជួញដូរថ្នាំញៀននៅចំណុចផ្ទះជនសង្ស័យខាងលើ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋផ្តល់ពត៍មាន ពេលទៅដល់ ជនសង្ស័យឈ្មោះ ភឿន វន្ថា ភេទស្រី បានយកថ្នាំញៀន (ម៉ាទឹកកក)នឹងជញ្ជឹងថ្លឹងថ្នាំញៀន រួមជាមួយសម្ភារះវិចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន យកទៅចាក់ចោល ចូលក្នុងចានបង្គន់បន្ទប់ទឹកក្នុងផ្ទះ បំណងបំផ្លាញវត្ថុតាង តែត្រូវកម្លាំងសមត្ថកិច្ចឃើញក៏ឃាត់ទាន់បានភ្លាមៗ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំង០៣នាក់រួមជាមួយវត្ថុតាងខាងលើមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។




No comments