សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចនៃអធិការខណ្ឌដង្កោរឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពប្រើស្នាប់ដៃវ៉ៃបុសម្នាក់បណ្តាលអោយសន្លប់,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះថាមានជនដៃដល់ម្នាក់ធ្វើសកម្មភាពយកស្នាប់ដៃវ៉ៃបុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗនោះដោយមានបទបញ្ជារពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌ លោកវរសេនីយ៍ទោ ជាង ហុកសែ ទទួលផែនយុត្តិធម៌បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឈានទៅដល់និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០ ២០ វេលាម៉ោង ០៨និង៥០នាទី នៅត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិទួល សំបូរ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្តង ។ 

ករណីកើតហេតុខាងលើកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី ត្រង់ចំណុចមុខស្រះទឹក ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០១នាក់៖ ឈ្មោះ សេង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី ជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ កំពុងអង្គុយលេងចុចទូរស័ព្ទធម្មតា នៅលើមាត់ស្រះដែលមានចំងាយពីផ្ទះជនរងគ្រោះ៥០ម៉ែត្រ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ សេង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ មានពាក់ស្នាប់ដៃជាប់នៅដៃខាងស្តាំ បានដើរមកក្បែរជនរងគ្រោះរួចធ្វើសកម្មភាពប្រើស្នាប់ដៃ នោះដាល់ទៅលើជនរងគ្រោះត្រូវចំក្បាលខាង ក្រោយចំហៀងខាងឆ្វេងមួយកន្លែង ត្រូវថ្គាមខាងស្តាំមួយកន្លែង បណ្តាលឱ្យជនរងគ្រោះដួលទៅលើដី សន្លប់បាត់ស្មារតី ។ 

ហើយក៏ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងជួយយករទេះ ដឹកផ្លែឈើសណ្តោងជាមួយម៉ូតូ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ តែ ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរពេក ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបន្ទាន់រហូត សមត្ថកិច្ចយើងមិនអាចធ្វើការបំភ្លឺបានទេ ។ 

បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរហើយ ក៏បានបោះស្នាប់ដៃចូលទៅក្នុងទឹកស្រះ ហើយរត់គេចខ្លួនបាត់ ព្រោះជនសង្ស័យចោទជនរងគ្រោះថា បានលួចស្រាបៀររបស់ជនសង្ស័យកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ចំនួន០២កំប៉ុង យកទៅផឹកអស់ តែជនរងគ្រោះប្រាប់ថា ពុំបានយកទេ ទើបជនសង្ស័យខឹង ក៏បានយកស្នាប់ដៃមកវ៉ៃជនរងគ្រោះតែម្តង ។ 

បន្ទាប់មកឈ្មោះ ថៃ ណេ ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាបងស្រីជីដូនមួយរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានប្រើស្នាប់ដៃវ៉ៃក្បាល និងថ្គាមជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតីប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌដង្កោធ្វើការឃាត់ខ្លួនដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។



No comments