សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយន៍ត្រី បោន ប៊ិន មេបញ្ជារការ កង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាមួយប្រតិភូអមដំណើរលោកនាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជារការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយ-នាយរង និងពល អាវុធហត្ថ ខេត្តឧត្ដមានជ័យ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តឧត្ដមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០១.១១.២០២០ លោក ឧត្តមសេនីយន៍ត្រី បោន ប៊ិន មេបញ្ជារការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាមួយប្រតិភូអមដំណើរលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយ-នាយរង និងពល អាវុធហត្ថ ខេត្តឧត្ដមានជ័យ និងអតីតយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ និងគ្រួសារ ពលី-មរណៈ ចំនួន៤៦គ្រួសារផងដែរ។


 ក្នុងពិធីនេះដែរ លោកនាយនាយឧត្ដមសេនីយ៍ បានប្រគល់ថវិកាជូនលោកឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយសេនាធិការចម្រុះ ប្រចាំការនៅទិសយោធភូមិភាគទី៤ និងទី៥ ចំនួន២៨០លានរៀលសម្រាប់ផ្តល់ជូនអតីតយុទ្ធជន ចំនួន២៨គ្រួសារ ក្នុងខេត្តឧត្ដមានជ័យ, និងលោកមេបញ្ជាការយោធភូមិភាគទី៣ ចំនួន៤០លានរៀល, លោកមេបញ្ជាការយោធភូមិភាគទី៤ ចំនួន៤០លានរៀល, 

យោធភូមិភាគទី៥ ចំនួន៤០លានរៀល, មេបញ្ជាការកងពលធំលេខ២ ចំនួន៤០លានរៀល, លោកមេបញ្ជាការកងពលធំលេខ៣ ចំនួន៤០លានរៀល, មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤១ ចំនួន៤០ លានរៀល, 

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤២ ចំនួន៤០ លានរៀល, មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥១ ចំនួន៤០លានរៀល, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ ចំនួន៤០លានរៀល, ស្នងការ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន៤០លានរៀល, មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ចំនួន៤០លានរៀល, (សម្រាប់អង្គភាព)

សម្រាប់នាយទាហាន នាយទាហានរង នៃ អ.ហ ខេត្តឧត្ដរមានជ័យ ក្នុងម្នាក់ ចំនួន១០ម៉ឺនរៀល, សម្រាប់អតីតយុទ្ធជន និងគ្រួសារពលី-មរណៈ ក្នុងម្នាក់់ ៥០ម៉ឺនរៀល, មន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ចំនួន១៣២នាក់ ក្នុងម្នាក់់ទទួលបាន១០ម៉ឺនរៀលផងដែរ៕




No comments