លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានបេីកកិច្ចប្រជុំគណៈអភិបាលស្រុក ដេីម្បីត្រួតពិនិត្យអនុវត្តការងាររបស់រដ្ឋាបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២០,,,,,,,
ខេត្តកណ្តាល៖ព្រឹកថ្ងៃច័ន្ទ ១០កេីត ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទ២៦ ខែតុលា ឆ្នាំ២០២០ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកអញ្ជើញជាអធិបតីភាពរបានបេីកកិច្ចប្រជុំគណៈអភិបាលស្រុក ដេីម្បីត្រួតពិនិត្យ និងពិភាក្សាលេីរបាយការណ៍អនុវត្តការងាររបស់រដ្ឋាបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២០ ព្រមទាំងបញ្ហាមួយចំនួនទៀតដែលត្រូវពិភាក្សាដោះស្រាយ។
ក្នុងនោះមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាល រងស្រុក, ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុក,
នាយក-នាយករងដ្ឋបាលសាលាស្រុក,
មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣,
ប្រធាន-អនុប្ធានការិយាល័យ-
អង្គភាពជំនាញជុំវិញស្រុក,
មន្ត្រីរាជការសាលាស្រុក,
មន្ត្រីជួរមុខ និងក្រោយយន្តការច្រកចេញ-ចូលតែមួយ,
មេឃុំ ព្រមទាំងលោក-លោកស្រីស្មៀនឃុំទាំង១៥ ក្នុងស្រុក សរុបវត្តមានចូលរួមកិច្ចប្រជុំចំនួន៥៧នាក់, ស្រី១៥នាក់។
No comments