សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងសហការីអញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងមានជីវភាពលំបាក ចំនួន៥សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកណ្តាល

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងសហការីអញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងមានជីវភាពលំបាក ចំនួន៥សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកណ្តាល ដែលបាននាំយកអំណោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទី ហេង សំរិន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅវត្តក្រពើហារ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ឈុន ស៊ីរុន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋថា អំណោយថ្ងៃនេះគ្រាន់តែជួុយសម្រាលដល់ជីវភាពមួយរយៈខ្លីប៉ុណ្ណោះ ដូចនេះសូមបងប្អូនខិតខំប្រកបអាជីវកម្មតាមអ្វីដែលធ្លាប់ធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួុសារ។ និងសូមថែទាំសុខភាព ត្រូវប្រុងប្រយ័ត្នការលង់ទឹក ពិសេសកុមារតូចៗ។

ឯកឧត្តម បណ្ដិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ជាមួយនិងស្ថានភាពប្រឈមជំនន់ទឹកភ្លៀងដែលកំពុងកើតមាននាពេលនេះ រដ្ឋបាលខេត្ត បាននិងកំពុងធ្វើការអន្តរគមន៍ ដោះស្រាយ និងបានត្រៀមផែនការអន្តរាកមន៍ជាបន្តបន្ទាប់ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រយ៉ាងស្រស្រាក់ស្រស្រាំ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋាន ដែលធ្វើអោយយើងអាចបញ្ជៀសបានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទាំង៤៤១គ្រួសារអញ្ជើញមកពី៩ភូមិ៥សង្កាត់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១០កញ្ចប់ និងថវិការចំនួន ២ម៉ឺនរៀល៕



No comments