លោក វរសេនីយ៍ឯក ជឹម ស៊ីថាដឹកនាំកម្លាំងចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅសង្កាត់ដង្កោ,,,,,
ភ្នំពេញ៖នៅថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះបានចំនួន ១៩សន្លឹកប្រុស០៧នាក់ ស្រី ១២នាក់ នៅក្នុងបុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជានគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា៖
១. សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។
២. បានផ្សព្វផ្សាយពីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ខែមីនា ឆ្នាំ ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះករណីល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
៣. បានផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច ជូនបងប្អូនប្រជាពលរដ្ឋនិងបានណែនាំនៅឲ្យឆ្ងាយពីគ្រឿងញៀនហេីយត្រូវរាយការណ៍និងសហការណ៍ជាមួយសមត្ថកិច្ចបេីមានករណី ប្រេីប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន ល្បែងស៊ីសង និងការប្រេីអំពេីហឹង្សាក្នុងគ្រួសារនៅមូលដ្ឋាន៕
No comments