លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេការបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងទិសទី១ យោធភូមិភាគ ទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការ សឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត ចុះការពារ និងអមដំណើរ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣.១០.២០២០ កម្លាំង អាវុធហត្ថ ខេត្ត បន្ទាយមានជ័យ ចំនួន៣២នាក់ ដឹកនាំដោយលោក ឧត្តម សេនីយ៍ត្រី បោន ប៊ិន មេការបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត ចុះការពារ និងអមដំណើរ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរធ្លាក់មកពីប្រទេសថៃ ស្ថិតនៅភូមិសាយសាម៉ន ឃុំចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។ អំណោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១២កំប៉ុង ទឹកសុទ្ធ០៥យួរ ថ្នាំបាញ់មូស០២កំប៉ុង មី០១កេស៕
No comments