លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី ព្រមទាំងបុត្របានឧបត្ថម្ភគ្រឿងបរិភោគឧបភោគមួយចំនួនដល់សាលាខណ្ឌដង្កោ,,,,,,
ភ្នំពេញ៖នារសៀលត្រូវនឹងថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នាថ្ងៃទី ១៧ខែតុលាឆ្នាំ ២០២០វេលាម៉ោង១ និង ០០នាទីរសៀល។
លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី ព្រមទាំងបុត្របានឧបត្ថម្ភគ្រឿងបរិភោគឧបភោគមួយចំនួនដល់សាលាខណ្ឌដង្កោ។
ជានិច្ចជាការ លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និង លោកស្រីតែងតែយកចិត្តទុកដាក់ខំប្រឹងប្រែងនិងជួយជាជំនួយថវិកាផ្ទាល់ខ្លួនរបស់លោកដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោកំពុងជួបគ្រោះមហន្តរាយគ្រោះធម្មជាតិទឹកជំនន់។
លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី ព្រមទាំងបុត្របានឧបត្ថម្ភគ្រឿងបរិភោគឧបភោគមួយចំនួនដល់សាលាខណ្ឌដង្កោ។សម្ភារៈឧបត្ថម្ភរួមមាន៖អង្ករ (១តោន)ស្មើនឹង១០០ ការ៉ុង,១ការុងស្មើរនឹង១០គីឡូ។
នឹងមី(១០០កេះ)។
ជាចុងក្រោយលោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និង លោកស្រីព្រមទាំងបុត្រលើកដៃទាំងទ្វេរសូមបន់ស្រន់នឹងបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយនៅក្នុងប្រទេសកម្ពុជាសូមថែរក្សានិងរក្សាសន្តិភាពជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជាទាំងមូលឲ្យផុតពីគ្រោះមហន្តរាយគ្រោះធម្មជាតិទឹកជំនន់ទាំងឡាយដែលកំពុងកើតមានសូមជៀសអោយផុត។
No comments