បុរសម្នាក់រងរបួសធ្ងន់ក្រោយពេលរថយន្តកែច្នៃបុកពេញមួយទំហឹង,,,,,,
ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿងបើកក្នុងល្បឿន លឿន ទៅបុកនិងគោយន្ត កន្ត្រៃ ពេញ ទំហឹងបណ្ដាលឲ្យអ្នកបើកគោយន្តរងរបួសជាទម្ងន់នៅវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២០ ចំណុលេខ58ក្រវ៉ាត់ព្រំដែន ចន្លោះបង្គោលគីឡូម៉ែត្រ 61- 62 ខាងជើងស្ពាន អូរកំបុត្រ ចំងាយប្រមា ណ 100ម៉ែត្រ ស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា : នៅមុនពេលកើតហេតុនោះរថយន្ត កែច្នៃ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែបើកទៅបុកគោយន្តកន្ត្រៃពេញទំហឹង អ្នកបើកមានឈ្មោះ ភាព ឈិន ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិបឹងតាស្រី ឃុំគោករមៀតបណ្តាលឲ្យរងរបួសធ្ងន់ បាក់ស្មងជើងខាងឆ្វេងក្រោយកើតហេតុហើយជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
នគរបាលចរាចរណ៍ បានបញ្ជាក់ទៀតថា: មូលហេតុរថយន្តកែច្នៃបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណែកគោយន្តកន្រៃ្តប្តូរគន្លងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន។
វត្ថុតាងមានរថយន្តច្នៃនិងគោយន្តកន្ត្រៃត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក យកមកទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
No comments