Breaking News

កម្លាំងជំនាញសមត្ថកិច្ចផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតចុះពិនិត្យនិងធ្វើការអប់រំដល់ម្ចាស់អាជីវកម្មលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចអូរខៃដនរហូតដល់ដើមពោធិ៍យាយម៉ៅ,,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២០់ វេលាម៉ោង១នឹង៣០នាទីដោយមានការយកចិត្តទុកដាកនឹងចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ធិន សុិនដេត អធិកាក្រុងប៉ោយប៉ែតលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែនសន្តិសុខចរាចរណ៍ក្រុងបានដឹកនាំកម្លាំងនាយផ្នែកចរាចរណ៍ចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចអូខៃដនរហូតដល់ចំណុចដើមពោធិ៍យាយម៉ៅ ស្ថិតក្នុងក្រុងប៉ោយបែត។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាចំណុចអូខៃដនរហូតដល់ចំណុចដើមពោធិ៍យាយម៉ៅមានអាជីវករលក់ដូរមួយចំនួនលក់ដូរតាមបណ្តោយផ្លូវជាតិលេខ៥បណ្ដាលឱ្យបងប្អូនប្រជាពរដ្ឋធ្វើដំណើរកាត់ផ្លូវជាតិ៥នេះបង្កឱ្យមានការកក់ស្ទះ ជាខ្លាំងដោយសារបងប្អូនអាជីករលក់ដូរមួយចំនួនបាននាំគ្នាលក់ដូរហៀរចូលមកដល់ចំណុចផ្លូវជាតិលេខ៥តែម្ដង។

ភ្លាមៗលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការទទួលផែនចរាចរណ៍បានដឹកនាំកម្លាំងនឹងចុះពិនិត្យនិងធ្វើការអប់រំនិងណែនាំរៀបចំសណ្ដាប់ធ្នាប់ឱ្យបងប្អូនអាជីវករលក់ដូរចូលខាងៗផ្លូវដើម្បីសុវត្ថិភាព។

ជាចុងក្រោយលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតបាន សំណូមពរនិងដល់បងប្អូនអាជីវករលក់ដូរតាមបណ្តោយផ្លូវជាតិលេខ៥នេះសូមបង្កើនការប្រុងប្រយ័ត្ននិងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។






No comments