សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ចើញប្រារព្វពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៩នៅវត្តកៀនស្វាយក្រៅ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ចើញប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី០៩នៅវត្តកៀនស្វាយក្រៅស្ថិតនៅភូមិ ភូមិធំក្នុងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។

មានការអមដំណើរពីឯកឧត្តម លោកជំទាវ.លោជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកនិងលោក អ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយនិងមន្ត្រីក្រោមឱវាទព្រមទាំងជាមួយពុទ្ធបិរស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ សប្បាយរីករាយក្រៃលែងបំផុតដោយមានទឹកមុខស្រស់ញញឹមញញែមនិងមានការរាក់ទាក់ពីបងប្អូនប្រជាពលរដ្ឋ។

គួរបញ្ចាក់ថាៈនៅក្នុងសម័យរបបប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃនាពេលនោះពូកវាមិនបានឲ្យបងប្អូនប្រជាពលរដ្ឋយើងបានធ្វើបុណ្យធ្វើទានឡើយហើយពួកវាបានអោយបងប្អូនប្រជាពលរដ្ឋយើងធ្វើការទាំងឈឺនិងបង្អត់បាយហើយថែមទាំងកាប់សម្លាប់ចោលអស់ជាង ៣លាន នាក់ទៀតផង។

នៅក្រោយថ្ងៃរំដោះ០៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើបុណ្យកាន់បិណ្ឌជាក់ស្តែងនៅថ្ងៃនេះឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលនិងឯកឧត្តម. លោកជំទាវបានអញ្ចើញមកធ្វើបុណ្យកាន់បិណ្ឌវេនទី០៩នៅវត្តកៀនស្វាយក្រៅ។

ឯកឧត្តម គង់ សោ ភ័ណ្ឌ មានមតិសំណេះសំណាលថារាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពសុវត្ថិភាពល្អប្រសើរហើយក៍មានការរីកចម្រើនលើគ្រប់វិស័យដោយសារប្រទេសជាតិមានសន្តិសុខល្អនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើបុណ្យធ្វើទានកាន់បិណ្ឌវេនទី៩នៅវត្តកៀនស្វាយ។

នៅក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌក៍បាននាំនូវថវិកាចំនួន ៨.០០០.០០០រ(ប្រាំបីលានរៀល)ប្រគេនព្រះសង្ឈ ចៅអធិការវត្តកៀនស្វាយក្រៅនិងគ្រឿងឧបភោគបរិភោគមួយចំនួន។

ព្រមទាំងប្រគេនថវិកា ព្រះសង្ឈ០៩អង្គក្នុង០១អង្គៗចំនួន១០០.០០០រៀល(ដប់មុឺនរៀល) និងចែកថវិកាជូនតាជី យាយជីចំនួន១៤៥នាក់និងសមត្ថកិច្ចនិងកម្លាំងប្រជាការពារ។

ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌក៍បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌនាឆ្នាំនេះមិនត្រូវមានការធ្វេសប្រហែសឡើយ។

ជាមួយគ្នានោះដែរ  ឯកឧត្តមបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទំាងអស់សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថាការប្រារព្ធពិធីបុណ្យនេះគឺដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឲ្យមាតា បិតា ញាតិកា ទាំង៧សន្តានដែលបានចែកឋានដើម្បីឲ្យពួកគាត់មកទទួលយកកុសល ផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វីឬមានបាបទៅកើតជាប្រេតនឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរនៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ។















No comments