ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ រៀមច្បងអតីតជាស្នងការរងនិង នាំយកថវិកាមួយចំនួន,,,,,
ខេត្តបន្ទាយមានជ័យ៖ដោយក្តីគោរពស្រឡាញ់ និងដឹងគុណនូវការដឹកនាំដ៏ជ្រាលជ្រៅ ក៏ដូចជាការផ្សារភ្ជាប់ជាមួយរៀមច្បងអតីតជាថ្នាក់ដឹកនាំ ជំនាន់មុន និងថ្នាក់ដឹកនាំមន្រ្តីនគរបាលជំនាន់ក្រោយ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នបានចូលនិវត្តន៍។
ក្រោយពិធីប្រារព្ធពិធីបុណ្យភ្ជុំរួច នៅថ្ងៃទី១៩.០៩.០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ រៀមច្បងអតីតជាស្នងការរងនិង នាំយកថវិកាចំនួន៥០ម៉ឺនរៀល និងភេជ្ជ:ទឹកត្រចៀកកាំ១កន្រ្តក ជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឺមយ៉ាន ទៅប្រគល់ជូន លោក ស៊ិប គង់ .លោក ទេព សុវណ្ណារ៉ា និងលោក ចាន់ តារា ដែលអតីតជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ក្នុងនោះដែរ លោកឧត្តសេនីយ៍ត្រីសិទ្ធិ ឡោះ ក៏បានគោរពជូនពរអតីតស្នងការរងទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ ដើម្បីជាគំរូ និងជាត្រីវិស័យចង្អុលទិសដល់គ្រប់ថ្នាក់ដឹកនាំស្នងការដ្ឋានជំនាន់ក្រោយអនុវត្តនូវកិច្ចការងាររបស់ខ្លួនទទួលបានជោគជ័យ។
No comments