ថ្ងៃក្រោយអោយរៀង!!!បុរសអ្នករត់ផាសអាប់២នាក់ចាញ់សម្រស់ស្រីស្អាតត្រូវថ្នាំសណ្តំដាក់ក្នុងស្រាបៀ យករបស់អស់,,,,,
ខេត្តកំពង់ឆ្នាំង៖កាលវេលាម៉ោង ១៨ ព្រលប់ៗថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសរត់ផាសអាប់២នាក់ ត្រូវបានស្រីស្អាត២នាក់ដាក់ថ្នាំសណ្តំក្នុងកែវស្រា យកលុយនិងចិញ្ចៀនមាសអស់ពីខ្លួនដេកសន្លប់នៅក្នុងហាង ។
ហេតុការនេះបានកើតឡើង ក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី មុខផ្សារកំពង់ឆ្នាំងថ្មីស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ មុនពេលកើតហេតុ បុរស២នាក់ ១.ឈ្មោះ នាងសុខ អាយុ៥០ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង , ២.ឈ្មោះ ឈឿង ឈាង អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ មានមុខរបររត់ម៉ូតូផាសអេប (pass add) បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ ដោយបានបបួលគ្នាណាត់ផឹកស៊ីយ៉ាងស្អិតរមួត នៅក្នុងហាងចំណុចខាងលើ ដោយផឹកស្រាបៀរ (ABC )ជិតកន្លះកេះ តាំងពីម៉ោង ១១និង៣០នាទីថ្ងៃត្រង់ រហូតដល់ល្ងាច
ក្នុងពេលផឹកស៊ីស្រីស្អាតទាំង២បានបន្លំដាក់ថ្នាំសណ្តំក្នុងកែវស្រាបៀ ធ្វើអោយបុរសទាំង២នាក់សន្លប់ ទើបស្ត្រីរូបនោះ ដោះយកចិញ្ចៀនមា៥ជី និងលុយ៤០ម៉ឺនរៀល រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះរហូតដល់ម៉ោង ១៨ល្ងាច ទើបម្ចាស់ហាងចូលមកដឹង ដោយបានឃើញបុរសម្នាក់ដេកសន្លប់ហាក់មិនដឹងខ្លួន និងបុរសម្នាក់ទៀតដឹងខ្លួន តែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចស្រាំងទិច ទើបម្ចាស់ហាងរាយការណ៍ជូនសមត្ថកិច្ចអោយជួយអន្តរាគមន៍ ប៉ុន្តែស្រីស្អាតទាំង២មិន
ដឹងជាទៅដល់ណាទៅហើយ ។
សមត្ថកិច្ចនគរបាល ក៏សូមផ្ដាំផ្ញើទៅបងប្អូនអ្នកមានមុខរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី ផាសអេប ក៏ដូចជាអ្នករត់រថយន្តតាក់ស៊ីផងដែរ សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំពាក់គ្រឿងអលង្ការច្រើនពេក ព្រោះថា ធ្វើឲ្យទាក់ទាញដល់មុខសញ្ញាមិនល្អ មានចោរ ជនឆបោក គ្រប់រូបភាពទាំងអស់ ដែលនាំឱ្យមានគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ ឬបាត់បង់ជីវិត ផងដែរ ។
No comments