សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សំណេះសំណាលសួរសុខទុក្ខ ប្រគល់ម៉ូតូ,អាវភ្លៀង,ថវិកា,គ្រឿងឧបភោគនិងបរិភោគជូនមន្រ្តីនគរបាលស្រុកលើកដែក,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាខេត្តកណ្តាល បាននាំយកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អាវភ្លៀងចំនួន៨៤អាវ រួមជាមួយម៉ូតូធំចំនួន០៥គ្រឿង និងថវិកាក្នុងម្នាក់ៗចំនួន៥០,០០០រៀល សរុប៨៤នាក់ គ្រឿងឧបភោគនិងបរិភោគមួយចំនួនមានដូចជា៖ អង្ករ១០០០គីឡូក្រាម,ភេសជ្ជៈ២៤កេះ,មីម៉ាម៉ា០៥កេះធំ ជាអំណោយរបស់លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលតែងតែគិតគូរពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទទាំងអស់នៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសង្កត់ធ្ងន់និងផ្តាំផ្ញើកងកម្លាំងទាំងអស់ត្រូវរួមសាមគ្គីគ្នាតែមួយ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ធ្វើការបង្រ្កាបរាល់រូបភាពផ្សេងៗដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ធ្វើយ៉ាងណាថែរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ និងត្រូវថែទាំសុខភាពឱ្យបានល្អ ហើយចូលរួមផ្សព្វផ្សាយវិធានការការពារមេរោគរាតល្បាតកូវីដ-១៩ ឱ្យបានដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺដ៏កាចសាហាវនេះ ដោយយថាហេតុណាមួយ។












No comments